តារាកូរ៉េ និងស្វាមី បានឈានជើងចូលកម្មវិធី “Hyori’s Honetay” ក្នុងកម្មវិធីវគ្គថ្មីនេះគេឃើញ Lee Hyori បានអញ្ជើញភ្ញៀវ២រូបមកកាន់កន្លែងរបស់ខ្លួន ហើយអស់សំណើច គ្រាទម្លាយប្រាប់ភ្ញៀវថា ខ្សែ “វ័ណ្ឌ” ទី១ របស់នាងកាន់តែតូចទៅៗពី១ថ្ងៃទៅ១ថ្ងៃ ជាហេតុនាំឲ្យនាងត្រូវស្វាមី “ចំអកលេង”ថា ពួកវាទៅណាបាត់អស់ហើយអូន?”។
តាម Hyori នោះ ព្រោះកាលពីវ័យពេញក្រមុំនាងបាន “ព្រលែង” វាហួសហេតុពេក ហើយវាប្រឡូកឆ្អែត ក៏ “រីងស្ងួត” ថាមពល។ តារាពិភពតន្ត្រីនេះនិយាយថា នាងពុំចាប់អារម្មណ៍ច្រើនដល់រឿងនេះទេ តែប្តីរបស់នាងចេះតែអង្វរឲ្យនាង “រកពួកវាមកវិញ”។ នាងនិយាយទៅកាន់ស្វាមីថា ៖ “ពុំមានបញ្ហាអ្វីធំដុំទេ ព្រោះនាងជាមនុស្សម្នាក់គត់ដែល…ឃើញវា” ។
បន្ទាប់មកឈានដល់ឈុតឆាកក្នុងកម្មវិធីនៅ Studio ដែលជាខណៈពេលនាងធ្វើឲ្យទស្សនិកជនផ្ទុះសំណើចពុំឈប់។ Hyori សួរស្វាមីថា ៖ “ប្រសិនថ្ងៃណា១ ស្រាប់តែខ្ញុំស្លាប់ដោយប្រថុចប្រញ៉ុច “តើបងយ៉ាងម៉េចដែរ? ស្វាមីរបស់នាងឆ្លើយ៖ “បងនឹងស្លាប់តាមអូន”។ គួរណាស់នាងអួលដើមក តែនាងពុំបានធ្វើបែបនេះទេ។ នាងតបភ្លាមៗ៖ “ខ្ញុំនឹងដោលផ្នូលឡើងមកច្របាច់កបង ប្រសិនបើហ៊ានរៀបការជាមួយស្រីផ្សេងនោះ…”។ ប្រឈមការគំរាមដ៏ “សាហាវ” បើកភ្នែកធំៗផង ស្វាមីរបស់នាងលោក Lee Sang Soo បានត្រឹមតែ…សម្ងំស្ងៀមប៉ុណ្ណោះ!៕
Lee Hyori និងស្វាមី Lee Nang Soon