ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការកសាងហេដ្ឋារចនាសម្ព័ន្ធទូទាត់៖ ការរៀបចំមូលដ្ឋានគ្រឹះសម្រាប់នវានុវត្តន៍ហិរញ្ញវត្ថុ»

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការកសាងហេដ្ឋារចនាសម្ព័ន្ធទូទាត់៖ ការរៀបចំមូលដ្ឋានគ្រឹះសម្រាប់នវានុវត្តន៍ហិរញ្ញវត្ថុ» ក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia ដោយមានការចូលរួមពីឯកឧត្តម Hélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រឡេស្តេ និងលោកបណ្ឌិត Patrick Njoroge អតីតទេសាភិបាល ធនាគារកណ្តាលកេនយ៉ា និងសម្របសម្រួលដោយលោកស្រី Irene Arias Hofman នាយិកាប្រតិបត្តិក្រុមហ៊ុន MIRA Capital & Technology នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោកជំទាវទេសាភិបាល បានលើកឡើងពីគំនិតផ្តួចផ្តើមដំបូងនៃការបង្កើតប្រព័ន្ធបាគង ដែលមានគោលបំណងជួយសម្រួលដល់ពលករចំណាកស្រុក ជាពិសេសស្រ្តី ក្នុងការផ្ទេរប្រាក់មកកាន់ក្រុមគ្រួសារប្រកបដោយសុវត្ថិភាព និងចំណាយទាប ព្រមទាំងបង្កើតហេដ្ឋារចនាសម្ព័ន្ធទូទាត់គ្រឹះដែលអាចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុធ្វើប្រតិបត្តិការអន្តរធនាគារបានយ៉ាងងាយស្រួល។

លោកជំទាវក៏បានគូសបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថលមិនត្រឹមតែជួយសម្រួលការទូទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចពង្រីកលទ្ធភាពទទួលបានឥណទាន តាមរយៈការប្រើប្រាស់ព័ត៌មានឥណទាន និងទិន្នន័យប្រតិបត្តិការឌីជីថល ដើម្បីជួយឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវាយតម្លៃសមត្ថភាពរបស់អតិថិជនបានកាន់តែប្រសើរ។ ទន្ទឹមនេះ ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារអ្នកប្រើប្រាស់ ក៏មានសារៈសំខាន់ក្នុងការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយការទទួលខុសត្រូវ និងទំនុកចិត្ត។
ជារួម លោកជំទាវបានសង្កត់ធ្ងន់ថា តម្លៃពិតនៃនវានុវត្តន៍ហិរញ្ញវត្ថុ គឺស្ថិតនៅលើសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាក់ស្តែង ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម