ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ព្រះរាជពិធីលៀងសាយភោជន៍ជូន ប្រធានាធិបតីបារាំង

នៅព្រះបរមរាជវាំង ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមដោយអញ្ជើញដង្ហែសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងលោកជំទាវប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រះរាជពិធីនេះមិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងកិច្ចសហប្រតិបត្តិការជាច្រើនទសវត្សរ៍មកហើយ។
តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីបារាំងលើកនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ហើយអ្វីដែលកម្ពុជារំពឹងទុកពីដំណើរទស្សនកិច្ចនេះ គឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន។
លើសពីនេះ ការចូលរួមរបស់ប្រធានាធិបតីបារាំងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសនិយាយភាសាបារាំងនៅលើពិភពលោក។
ដំណើរទស្សនកិច្ចនេះ មិនមែនគ្រាន់តែជាការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរនោះទេ ប៉ុន្តែជាការបន្តពង្រឹងចំណងមិត្តភាព និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែង ដែលអាចផ្ដល់ផលប្រយោជន៍យូរអង្វែងដល់ប្រទេស និងប្រជាជនកម្ពុជា និងបារាំងទាំងសងខាងផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម