ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តពោធិ៍សាត់ ផ្តន្ទាទោស ស្ត្រីវ័យ១៩ឆ្នាំម្នាក់  ជាប់គុក៣ឆ្នាំ ពាក់ព័ន្ធការផ្សព្វផ្សាយឃ្លីបវីដេអូ លើ គណនី TikTok ហៅប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ថា: មានចារឹកអន់ និង ជាពូជចោរ??

ខេត្តពោធិ៍សាត់: ចៅក្រមជំនុំជម្រះ នៃ តុលាការខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ បានប្រកាសសាលក្រម ដោយសម្រេច ផ្តន្ទាទោស ស្ត្រីជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់៣ ឆ្នាំ និង ពិន័យប្រាក់ចំនួន ៦ លានរៀល ជាប់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយឃ្លីបវីដេអូ លើ គណនីTikTok របស់នាង ដោយហៅប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ថា: មានចារឹកអន់ និង ជាពូជចោរ  ប្រព្រឹត្ត នៅតាម បណ្តាញផ្សព្វផ្សាយសង្គម នៅក្នុងខែ សីហា។

យោងតាមដីកាតុលាការ,ជនជាប់ចោទរូបនេះ មានឈ្មោះ  ភី ស្រីណយ ហៅ  ភី យ៉ាងរី ភេទស្រី អាយុ១៩ឆ្នាំ (ក្នុងឃុំ) និង ត្រូវជាប់ចោទពីបទ: ញុះញង់ឱ្យមានការ រើសអើង ប្រព្រឹត្តនៅលើបណ្តាញសង្គម TikTok ស្ថិតនៅម្តុំផ្លូវវាងក្រុង ក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និង ឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៦ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់តុលាការខេត្តពោធិ៍សាត់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម