ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាសហគមអឺរ៉ុប

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំដែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Charles Michel ប្រធានសហគមអឺរ៉ុប។

ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម Charles Michel មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមប្រឹក្សាអឺរ៉ុប និងអាស៊ាន មានកិច្ចសហប្រតិបត្តិការច្រើន ដែលអាចសហការគ្នា ក្នុងនោះឯកឧត្តម និងពិនិត្យលទ្ធភាពចូលរួមជួយដល់ការបង្រៀនអ៊ុយក្រែនក្នុងដោះមីនផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប ដែលបានមកចូលរួមកិច្ចប្រជុំ និងការគាំទ្រជាមួយកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌអាស៊ាន និងទ្វេភាគីជាមួយកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី