ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី លើកឡើងថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យមានការកើនឡើងផ្នែកយោធានៅតំបន់អាស៊ីអាគ្នេយ៍

រុស្ស៊ី ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ និងមុនពេលចាកចេញពីព្រលានយន្តអន្តរជាតិភ្នំពេញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញ បានរិះគន់សហរដ្ឋអាមេរិកថា កំពុងជំរុញឱ្យមានការកើនឡើងផ្នែកយោធានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមទប់ស្កាត់ឥទ្ធិពលរបស់ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូនៅក្នុងតំបន់, ហើយសហរដ្ឋអាមេរិកខ្លួនឯងពង្រីកសន្តិសុខទាំងនៅតំបន់អាស៊ីអាគ្នេយ៍។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីចាកចេញពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជាដែលបានបញ្ចប់ទៅ លោក សឺហ្គៃ ឡាវរ៉ូ (Sergei Lavrov) បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្រួយបារម្ភពីកើនឡើងនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់ ដែលខ្លួនចាត់ទុកថា ជាទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន, ដូច្នេះ វានឹងកើនឡើងផ្នែកយោធានៅក្នុងតំបន់ ដែលមានគោលបំណងយ៉ាងច្បាស់លាស់ក្នុងការទប់ស្កាត់ប្រទេសចិន និងកំណត់ផលប្រយោជន៍រុស្ស៊ីនៅក្នុងតំបន់។

ចាកចេញពីកម្ពុជា លោក សឺហ្គៃ ឡាវរ៉ូ នឹងហោះហើរទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំកំពូល G20 ដែលនៅទីនោះ មេដឹកនាំចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជួបគ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម