រដ្ឋធានីអង់ការ៉ា៖ ប្រធានាធិបតីតួកគី បានហៅការបំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងអ៊ីស្ដាន់ប៊ូល (Istanbul) មានក្លិនជាអំពើភេរវ.កម្ម ហើយហេតុការណ៍ដ៏ឃោ.រឃៅនោះ បានស.ម្លាប់មនុស្ស ចំនួន៦នាក់ និង ៨១នាក់ផ្សេងទៀត រងរបួស។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ថា ការបំផ្ទុះគ្រាប់បែកមួយ បានកើតឡើង នៅតាមផ្លូវដ៏មមាញឹក នៅកណ្ដាលទីអ៊ីស្ដាន់ប៊ូល ដោយបានស.ម្លាប់មនុស្ស ចំនួន៦នាក់ និង ៨១នាក់ផ្សេងទៀត រងរបួស។

លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី បានហៅការវា.យប្រ.ហារ ដោយគ្រា.ប់បែកនោះ ថា «មានក្លិនដូចជាភេរ.វកម្ម»។
រថយន្តសង្គ្រោះ កាលពីថ្ងៃអាទិត្យ បានបើកទៅកាន់កន្លែងកើតហេតុ នៅលើវិថីអ៊ីស្ដីក្លាល (Istiklal) ដើម្បីដឹកបញ្ជូនអ្នករងរបួសទៅសង្គ្រោះ ខណៈប៉ូលិសត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់បេយ៉ូហ្គោ (Beyoglu) ទីក្រុងអ៊ីស្តាន់ប៊ូល ប្រទេសតួកគី ជាទីមានមនុស្សកកកុញតាមធម្មតា នៅចុងសប្តាហ៍ជាមួយនឹងអ្នកដើរទិញអ៊ីវ៉ាន់ ភ្ញៀវទេសចរ និង អ្នកដើរកម្សាន្ដជាលក្ខណៈក្រុមគ្រួសារ។

លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី បានថ្លែង កាលពីថ្ងៃអាទិត្យ មុនពេលចេញដំណើរទៅកាន់កិច្ចប្រជុំ G-20 ថា ការបំផ្ទុះនេះ ជា«ការវា.យប្រ.ហារក្បត់ជាតិ» ហើយបានសន្យា ថា ជនល្មើស នឹងត្រូវបានផ្តន្ទាទោស។
លោកប្រធានាធិបតី បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា «ប្រជាជនរបស់យើងអាចធានាបាន ថា ពិរុទ្ធជន នៅពីក្រោយការវា.យប្រ.ហារនេះ នឹងត្រូវតែទទួលទោស ដូចអ្វីដែលពួកគេសមនឹងទទួលបាន»៕រក្សាសិទ្ធិដោយ ៖ សារាយSN






