Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ ពេលឆ្លងកាត់ផ្លូវល្បឿនលឿន

ភ្នំពេញ៖ ដើម្បីបញ្ចប់ភាពស្មុគស្មាញការបង់ប្រាក់ ពេលឆ្លងកាត់ផ្លូវល្បឿនលឿន ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈគណនេយ្យធនាគារលើទូរស័ព្ទដៃ (Mobile Banking) មុនពេលចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយភាពស្មុគស្មាញលើការបង់ប្រាក់ និងនាំឱ្យមានការកកស្ទះ។ កម្មវិធីនេះអាចដំណើរការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ។ តែដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីនេះ គឺអាចប្រើប្រាស់បានតែតាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចូលចេញភ្នំពេញ និងព្រះសីហនុ។

ការធ្វើដំណើរលើផ្លូវលឿននាពេលកន្លងទៅនេះ គេបានសង្កេតឃើញមានការកកស្ទះខ្លាំងនៅច្រកចេញ-ចូល ពេលមានចរាចរច្រើនលើផ្លូវនេះ។ ជាពិសេសពេលមានបុណ្យជាតិ ឬថ្ងៃចុងសប្តាហ៍ ដោយសារតែការទូទាត់ប្រាក់។ កម្មវិធីត្រូវបានប្រើប្រាស់ពេលវេលាបង្កើតឡើងប្រមាណជាពីរខែ។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រសួងក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយមានកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតនោះ បានសម្រេចរិះរកវិធីដោះស្រាយបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យា។ ទីបំផុតកម្មវិធីបញ្ចូលប្រាក់ទៅក្នុងផ្លាកលេខរថយន្ត ហើយកាត់ប្រាក់ដោយស្វ័យប្រវត្តិពេលឆ្លងកាត់ផ្លូវល្បឿនលឿនត្រូវបានបង្កើតឡើង។ កម្មវិធីនេះអាចអនុវត្តបានជាមួយគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណ១០។

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយករដ្ឋបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា «កិច្ចខំប្រឹងប្រែងបង្កើតកម្មកម្មវិធីនេះ ធ្វើឡើង ដើម្បីជួយកាត់បន្ថយភាពកកស្ទះចរាចរ ក្រោយឃើញមាន ប្រជាពលរដ្ឋបានធ្វើដំណើរច្រើនលើផ្លូវល្បឿនលឿន ថ្ងៃចុងសប្តាហ៍ ឬនៅថ្ងៃបុណ្យទានផ្សេងៗ ដែលកម្មវិធីនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំពេលវេលាយូរក្នុងការទូទាត់ប្រាក់នោះឡើយ»។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា កម្មវិធីនេះតម្រូវឱ្យម្ចាស់រថយន្តបញ្ជូលលុយជាមុន។ ពេលចាប់ផ្តើមចូលទៅផ្លូវល្បឿនលឿន និងដល់ច្រកចេញ ប្រព័ន្ធនឹងទូទាត់ សាច់ប្រាក់/បញ្ចូលសមតុល្យទឹកប្រាក់ តាមយៈកាមេរ៉ាចាប់ផ្លាកលេខស្វ័យប្រវត្តិ ANPR និងទូទាត់ប្រាក់តាមរយៈប្រព័ន្ធធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកអគ្គនាយក បញ្ជាក់បន្ថែមទៀតថា ដំណើរការសាកល្បងត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៤ ខែវិច្ឆិកា គឺមានតែគន្លងបង់ប្រាក់ផ្នែកខាងស្តាំមួយ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា តទៅនឹងចាប់ផ្តើមដាក់ឱ្យមានគ្រប់គន្លងបង់ប្រាក់ ទាំងអស់ផងដែរ។

បន្ថែមពីនេះលោក ហ៊ាង សុទ្ធាយុត្តិ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវកម្មវិធីដាក់ប្រាក់មុនទៅក្នុងផ្លាកលេខនេះ ដើម្បីបង្កើនភាពងាយស្រួល កាត់បន្ថយការកកស្ទះ កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងបញ្ជៀសហានិភ័យនៃការឆ្លងជំងឺផ្សេងៗផងដែរ។

ខាងក្រោមនេះ គឺជាវិធីមួយចំនួន សម្រាប់ការប្រើប្រាស់កម្មវិធី និងវិធីបញ្ចូលទឹកប្រាក់៖ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន លោកអ្នកអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខ សម្គាល់យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារវឌ្ឍនៈ (VATTANAC Bank) ៕

×