Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំដោះតំបន់ខឺសុនភ្លាម ប្រធានាធិបតីអ៊ុយក្រែន ទៅលើមើលភ្លែត

រដ្ឋធានីកៀវ៖ ក្រោយពេលកងទ័ពការពារទឹកដីរបស់ក្រុងកៀវ រំដោះបានទឹកដីតំបន់ខឺសុន មិនបានប៉ុន្មានថ្ងៃផង ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅលើទឹកដីនោះភ្លាមៗ ដើម្បីលើកទឹកចិត្តដល់កម្លាំងទ័ព និង ប្រជាជាតិរបស់ខ្លួន ខំតស៊ូ ដើម្បីការពារជាតិ ទប់ទល់នឹងការឈ្លានពានពីរុស្ស៊ី។

សារព័ត៌មាន ABC បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ថា លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃចន្ទ បានធ្វើដំណើរនៅតាមផ្លូវ នៃទីក្រុងខឺសុន ទើបនឹងរំដោះបានថ្មីៗ ដោយសាទរចំពោះការដកខ្លួនរបស់រុស្ស៊ីថា ជា«ការចាប់ផ្តើមនៃចុងបញ្ចប់សង្គ្រាម» ប៉ុន្តែថែមទាំងទទួលស្គាល់តម្លៃដ៏ធំ សម្រាប់កងទ័ពអ៊ុយក្រែន កំពុងតែចំណាយពេល នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីរុញច្រានកម្លាំងទាហានរុស្ស៊ី។

លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា«យើងកំពុងតែបន្តដំណើរឆ្ពោះទៅមុខ។ យើងបានត្រៀមខ្លួនជាស្រេច សម្រាប់សន្តិភាព, សន្តិភាពសម្រាប់ប្រទេសរបស់យើង»។

ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏បានថ្លែងអំណរគុណដល់អង្គការណាតូ (NATO) និង សម្ពន្ធមិត្តដទៃទៀត ចំពោះការគាំទ្រដល់អ៊ុយក្រែន នៅក្នុងការតស៊ូ ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ ការប្រគល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ពីសហរដ្ឋអាមេរិក បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការវាយប្រហារទប់ទល់នឹងកម្លាំងទាហានរបស់រុស្ស៊ី។

លោកប្រធានាធិបតី បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា «យើងមិនបានចាប់អារម្មណ៍ទៅលើទឹកដីរបស់ប្រទេសដទៃនោះឡើយ។ យើងការពារ និង ថែរក្សាតែទឹកដីរបស់យើង ស្របតាមច្បាប់អន្ដរជាតិ។

កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានចូលទៅកាន់កាប់តំបន់ខឺសុន (Kherson) របស់ខ្លួនវិញ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រោយពេលទាហានរុស្ស៉ី បានបោះបង់ចោលតំបន់នេះ។ ក្រុងខឺសុន ជារដ្ឋធានីប្រចាំតំបន់តែមួយគត់ ត្រូវបានរុស្ស៉ី ដណ្តើមកាន់កាប់បាន ចាប់តាំងពីដើមទី នៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕រក្សាសិទ្ធិដោយ ៖ សារាយSN

×