Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមពាណិជ្ជកម្ម រវាងចិន-អូស្រ្ដាលី នឹងអាចរលត់ទៅវិញ

រដ្ឋធានីហ្សាការតា៖ នៅក្នុងជំនួបក្រៅកិច្ចប្រជុំ G20 រវាងប្រធានាធិបតីចិន និង នាយករដ្ឋមន្រ្ដីអូស្រ្ដាលី រួចមក ធ្វើឲ្យមានការវិវឌ្ឍជាវិជ្ជមាន ជុំវិញការហាមឃាត់ពាណិជ្ជកម្មរបស់ក្រុងកង់បេរ៉ា។

សារព័ត៌មាន ABC បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ថា លោក អាន់តូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្រ្ដីអូស្រ្ដាលី និង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានជួបគ្នាជាលើកដំបូង នៅក្នុងរយៈពេល៦ឆ្នាំមកនេះ។ នៅក្នុងអំឡុងពេលនោះ បញ្ហាជាច្រើនបានធ្វើឱ្យទំនាក់ទំនង រវាងក្រុងប៉េកាំង និង ក្រុងកង់បេរ៉ា មានភាពជូរចត់ ទោះបីជាមានសុទិដ្ឋិនិយម ក្រោយការចុះហត្ថលេខា លើកិច្ចព្រមព្រៀង«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីអំឡុងឆ្នាំ២០១៤មក។

នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី ថា «ខ្ញុំបានបង្ហាញ អំពីជំហររបស់ប្រទេសអូស្ត្រាលី នៅពេលនិយាយអំពីការរាំងស្ទះនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសយើងទាំង២។ នេះជាការពិភាក្សា ប្រកបដោយវិជ្ជមាន ដោយយើងបានដាក់ចេញនូវគោលជំហររបស់យើង មិនដូចគ្នានឹងសេចក្តីប្រកាស កាលពីពេលមុន»។

ប្រធានាធិបតីចិន និង នាយករដ្ឋមន្រ្ដីអូស្រ្តាលី បានជួបទល់មុខគ្នាជាលើកដំបូង នៅក្រៅកិច្ចប្រជុំកំពូល G20 ក្រោយពេលទំនាក់ទំនង រវាងប្រទេសទាំង២ បានធ្លាក់ដុនដាបខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះ ក្រុងប៉េកាំង ក៏បានរារាំងដល់ពាណិជ្ជកម្មរបស់អូស្រ្ដាលី ហើយជំនួបនេះ នឹងផ្ដល់សញ្ញាវិជ្ជមានច្រើនដល់ប្រទេសទាំង២នេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×