ក្រុមអ្នកដំណើរចុះពីកប៉ាល់ធំនៅ Surabaya ភាគខាងកើត Java កាលពីថ្ងៃទី ១១ ខែមិថុនា ដើម្បីមកចូលរួមបុណ្យ Eid Al-Fit
រដ្ឋការឥណ្ឌូណេស៊ីឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែមិថុនា ឲ្យដឹងថា មនុស្សយ៉ាងតិច ១៣នាក់ បានស្លាប់ក្រោយពីទូកដឹកភ្ញៀវមួយបានក្រឡាប់នៅឯតំបន់សមុទ្រជិតកោះ Sulawesi ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់ឲ្យដឹងថា អ្នកដំណើរមានអ្នករបួស ២៤ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក៏ប្រហែលអ្នកបាត់ខ្លួនមិនតិចនាក់ទេ ។
ទូកឈើដែលដឹកអ្នកដំណើរពេញ ហើយធ្វើដំណើរពី Makassar នៃខេត្ត Sulawesi ខាងត្បូង ឆ្ពោះទៅកាន់កោះលំហែកម្សាន្ត Barrang Lompo ចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ភាគពាយ័ព្យនៃទីក្រុងនេះ ។
ពេលកំពុងធ្វើដំណើរដោយធាតុអាកាសអាក្រក់ ហើយមានរលកធំៗបានបោកធ្វើឲ្យទូកនេះក្រឡាប់ ។ ប៉ូលិសក៏បានបញ្ជាក់ប្រាប់ថា ទូកនេះពិតជាមានផ្ទុកមនុស្សហួសកំណត់ ។ យ៉ាងនេះក្តីក៏គេនឹងបើកការស៊ើបអង្កេតរកមូលហេតុឲ្យបានច្បាស់លាស់ ។
តាមតួលេខស្ថិតិក្នុងឱកាសបុណ្យ Eid Al-Fit នេះមានមនុស្សប្រមាណ ៣២ លាននាក់ នៅឥណ្ឌូណេស៊ីបានធ្វើដំណើរតាមមធ្យោបាយទូកកាណូត ព្រោះនៅប្រទេសនោះពលរដ្ឋរស់នៅលើកោះប្រមាណ ១៧.០០០នាក់ ៕ សូយន