Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសាងសង់ និងលក់-ដូរ អចលនទ្រព្យចិន ធ្លាក់ចុះលឿនរយៈពេល ១០ខែក្នុងឆ្នាំនេះ

ចិន ៖ ក្រុមអ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសចិន បានពិនិត្យឃើញថា ចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ២០២២នេះ ការវិនិយោគលើអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿន ដោយបានធ្លាក់ចុះ ៨,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការធ្លាក់ចុះ ៨ភាគរយ។

បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នាពេលថ្មីៗនេះថា យោងតាមទិន្នន័យចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បង្ហាញថា ការលក់អចលនទ្រព្យដែលវាស់វែងជាផ្ទៃក្រឡាបានធ្លាក់ចុះ ២២,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការធ្លាក់ចុះ ២២,២ភាគរយក។

របាយការណ៍ NBS បានបញ្ជាក់ទៀតថា ការសាងសង់ថ្មីដែលវាស់វែងជាផ្ទៃក្រឡាបានធ្លាក់ចុះ ៣៧,៨ភាគរយក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការធ្លាក់ចុះ ៣៨ភាគរយ។

មូលនិធិដែលប្រមូលដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ២៧,៧ភាគរយ បន្ទាប់ពីការធ្លាក់ចុះ ២៤,៥ភាគរយក្នុងរយៈពេល ៩ខែដូចគ្នាកាលពីឆ្នាំមុន, ដូច្នេះ ឃើញថា ការវិនិយោគអចលនទ្រព្យរបស់ចិនធ្លាក់ចុះខ្លាំងក្នុងរយៈពេល ១០ខែសម្រាប់ឆ្នាំ២០២២នេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×