Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំបូង អង្គការណាតូ ឆួលចុងច្រមុះខ្លាំងថា រុស្ស៊ី ត្រូវតែស្ដីបន្ទោសចំពោះការបា.ញ់មីស៊ីលលើប៉ូឡូញ តែទីបំផុតអ៊ុយក្រែនទៅវិញ

រដ្ឋធានីវ៉ាសាវី៖ សម្ពន្ធមិត្តរបស់ក្រុងកៀវ បានអះអាងថា ការវា.យប្រហារយ៉ាងសាហាវ គឺឧបទ្ទវហេតុដ៏អកុសលមួយ មកលើប្រទេសប៉ូឡូញ ជាសមាជិករបស់អង្គការណាតូ ហើយរុស្ស៊ី ក្នុងនាមជាអ្នកឈ្លានពាន ក៏ត្រូវតែទទួលខុសត្រូវ ចំពោះសកម្មភាពនេះផងដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ការវាយប្រហារយ៉ាងសាហាវ មកលើទឹកដីប៉ូឡូញ ប្រហែលជាលទ្ធផល នៃការបាញ់ប្រឆាំងនឹងយន្តហោះអ៊ុយក្រែន។ ប៉ុន្តែបញ្ហានេះ អាចនិយាយបាន ថា រុស្ស៊ី ត្រូវតែទទួលខុសត្រូវខ្ពស់បំផុត ចាប់តាំងពីក្រុងមូស្គូ បានចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន រហូតមក។

មនុស្សចំនួន២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវា.យប្រ.ហារ ដោយមីស៊ីល ទៅលើភូមិមួយ នៅភាគខាងកើត ប្រទេសប៉ូឡូញ ជាប់នឹងព្រំដែនជាមួយនឹងអ៊ុយក្រែន។ ឧបទ្ទវហេតុនេះ បានបង្កឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីជម្លោះ អាចនឹងរីករាលដាលធំឡើងបន្ថែមទៀត។

លោកប្រធានអង្គការណាតូ បានបញ្ជាក់ ក្រោយការធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំជាមួយនឹងឯកអគ្គរាជទូត និង រដ្ឋទូតរបស់អង្គការណាតូ ថា «ការស៊ើបអង្កេត នៅក្នុងឧបទ្ទហេតុនេះ កំពុងតែបន្ដ ហើយយើងត្រូវការរង់ចាំលទ្ធផលនេះ… ប៉ុន្ដែយើងមិនបានបង្ហាញ ថា សកម្មភាពនេះ ជាការវាយប្រហារ ដោយចេតនានោះឡើយ»។

លោកប្រធាន បានបន្ថែម ថា «ការវិភាគបឋមរបស់យើង បង្ហាញ ថា ឧបទ្ទវហេតុនេះ ទំនងជាបណ្តាលមកពីមីស៊ីលការពារដែនអាកាសរបស់ក្រុងកៀវ បា.ញ់ការពារទឹកដីរបស់អ៊ុយក្រែន ប្រឆាំងនឹងការវា.យប្រ.ហារ ដោយមីស៊ីលរបស់រុស្ស៊ី។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ ថា នេះមិនមែនជាកំហុសរបស់អ៊ុយក្រែន នោះដែរ។ រុស្ស៊ី ត្រូវតែទទួលខុសត្រូវខ្ពស់បំផុត ខណៈក្រុងមូស្គូ កំពុងតែបន្តសង្គ្រាម ដោយខុសច្បាប់ ប្រឆាំងនឹងអ៊ុយក្រែន»។

ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការ អង្គការណាតូ ក៏បានអំពាវនាវ ឲ្យមានកិច្ចប្រជុំប្រេសិតរបស់អង្គការសម្ពន្ធមិត្តយោធា កំពូលរបស់ពិភពលោកមួយនេះ នៅក្នុងទីក្រុងប៊្រុចសែលស៍ ប្រទេសប៊ែលហ្ស៊ិក ផងដែរ។

នៅទីបំផុត សេចក្ដីរាយការណ៍ចុងក្រោយបានបញ្ជាក់ថា គ្រាប់មីស៊ីល ២គ្រាប់ដែលដំបូងឡើយ ត្រូវបានគេគិតថា ជាការបា.ញ់ចេញពីកងទាហានរុស្ស៊ី ធ្លាក់ក្នុងទឹកដីប៉ូឡូញ ជាប់ព្រំដែនអ៊ុយក្រែន ហើយធ្វើឱ្យប៉ូឡូញ ត្រៀមកងកម្លាំងអាកាសវា.យតបតសងសឹកនោះ តាមពិតត្រូវបានក្រុមលោកខាងលិចរកឃើញច្បាស់ថា ជាមីស៊ីលរបស់ទាហានអ៊ុយក្រែន ដែលបានបា.ញ់តបតនឹងទាហានរុស្ស៊ី ហើយខុសបច្ចេកទេសទៅធ្លាក់ក្នុងទឹកដីប៉ូឡូញទៅវិញ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×