Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​លែងៗ ចាប់ខ្លួន​លោក​ឧកញ៉ា ជួប ចាន់ ៣​ដង តាម​ដីកាតុលាការ រឿង​ជំពាក់​ប្រា​ក់ជាង​៣​លាន​ដុល្លារ​

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​ឧកញ៉ា ជួប ចាន់ ម្ដងទៀត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​និង​ករណី​ជំពាក់​លុយ​ដល់​ទៅ​ជាង​៣​លាន​ដុល្លារ កាលពី​ល្ងាច​ថ្ងៃទី ៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​ហេតុអ្វី​ព្រះរាជអាជ្ញា​សម្រេច​ឱ្យ​ចាប់ខ្លួន​រួច​ក្រោយមក​សម្រេច​ឱ្យ​ដោះលែង​លោក​ឧកញ៉ា​ជួប ច័ន្ទ ឱ្យមាន​សេរីភាព​វិញ​ម្តង​ហើយ​ម្តងទៀត​។ ឥឡូវ​ចេញ​ដីកា​ឱ្យ​ចាប់​វិញ​ច្បាប់​ដូចជា​លេងសើច​ពេក​ហើយ​។​អ្នក​រិះគន់​ខ្លះ​ចោទថា​បញ្ជា​ឱ្យ​ចាប់​ក៏​យកលុយ​បញ្ជា​ឱ្យ​ដោះលែង​ក៏​យកលុយ ។​

​គួររំលឹកថា កន្លងមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី ១៤​កញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​បានសម្រេច​ដោះ​លែងឱ្យ​ឧកញ៉ា​ជួប ច័ន្ទ មាន​សេរីភាព ត្រឡប់ទៅផ្ទះ​វិញ បន្ទាប់ពី​លោក​ព្រះរាជអាជ្ញា​យល់ឃើញថា សែក​មួយ​សន្លឹក​តម្លៃ​១​លាន​ដុល្លារ​ដែល​ភាគី​ដើមបណ្ដឹង​បានទទួល​ពុំមាន​សុពលភាព​ទៀត​ទេ ព្រោះ​ត្រូវបាន​លប់​ជា​ស្វ័យប្រវត្តិ​ដោយ​ដីកា​រក្សា​ការពារ​មួយ​រួចទៅហើយ ។​
​រឿងក្ដី​នេះ​លោក ស៊ីន វិ​រៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សាកសួរ​លោក​ឧកញ៉ា ជួប ច័ន្ទ តាំងពី​ល្ងាច​ថ្ងៃទី ១៣​កញ្ញា មកម្ល៉េះ ក្រោយពី​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ពាក់​ពន្ធ​ការចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក​១​លាន​ដុល្លារ​អាមេរិក ឱ្យទៅ​ដៃគូរ​រកស៊ី​ជាមួយ​ខ្លួន ។​

​តាម​ប្រភពព័ត៌មាន​ដំបូង​បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​រង​នូវ​ពាក្យបណ្តឹង​របស់លោក លីវ វុទ្ធី តំណាង​ឲ្យ​ក្រុមហ៊ុន គឹម កៅ ដែលជា​កូនប្រុស​លោក​ឧកញ៉ា គឹម ហាប់ ថា​បានចេញ​លូ​ប្ប​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​១​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០១៥ ។​

​ប្រភព​បន្តថា ឧកញ៉ា ជួប ច័ន្ទ ជាប់​ពាក់​ពន្ធ​លុយកាក់​រកស៊ី​ជាមួយគ្នា នឹង​ក្រុមហ៊ុន​លោក​ឧកញ៉ា គឹម កៅ លើទឹក​ប្រាក់​ប្រមាណ​៣​លាន​៥​សែន​ដុល្លារ​អ​មេ​រិ​ក ប៉ុន្តែ​ក្រោយ​មកនេះ លោក​ឧ​ញ៉ា គឹម កៅ បាន​ទារប្រាក់​បំណុល​នោះ​វិញ​។ ប៉ុន្តែ​ភាគី​ទាំង​២​បានធ្វើ​កិច្ចព្រមព្រៀង​មួយ​នៅ​ចំពោះមុខ​មេធាវី​ទាំងសងខាង​បញ្ជាក់​អំពី​សុពលភាព​នៃ​ទឹកប្រាក់​ដែល​រកស៊ី​ជាមួយគ្នា ទើប​លោក​ឧកញ៉ា ជួប ច័ន្ទ ចេញ​សែក​ឲ្យ​ទៅ​ឧកញ៉ា គឹម កៅ ដែលមាន​ទឹកប្រាក់​១​លាន​ដុល្លារ លើក​ទី​១ ដោយបាន​កំណត់​ឲ្យ​ម្ចាស់បំណុល​ទៅ​បើក​ពី​ធនាគារ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ២១០៧​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​បានបញ្ជាក់​ថា​សែក​នោះ​ពុំមាន​លុយ​ទេ លុះ​ពេល​ភាគី​ឧកញ៉ា គឹម កៅ យក​សែក​ទៅ​បើក​លុយ ស្រាប់តែ​ធនាគារ​បញ្ជាក់​ដូចគ្នា​ថា​មូលប្បទានប័ត្រ​ន​នេះ​គ្មាន​សាច់ប្រាក់​ទេ ទើប​ភាគី​លោក លីវ វុទ្ធី តំណាង​ឲ្យ​លោក​ឧកញ៉ា គឹម កៅ ប្ដឹង​លោក​ឧកញ៉ា ជួប ច័ន្ទ តែម្ដង ។​
​រឿងក្ដី​នេះ​ក្រោយពី​លោក​ព្រះរាជអាជ្ញា​សាកសួរ​ជនសង្ស័យ ជួប ច័ន្ទ និង​ពិនិត្យ​លើ​ពាក្យបណ្ដឹង​រួមទាំង​ឯកសារ​ពាក់ព័ន្ធ​នានា​ទើប​រកឃើញថា​សែក​នោះ​គ្មាន​សុពលភាព​ទេ​ដោយសារ​វា​ត្រូវបាន​លប់​ដោយ​ដីកា​រក្សា​ការពារ​មួយ​ដែល​គូរ​ភាគី​បាន​ឯកភាពគ្នា​រួចទៅហើយ​។ ដូច្នេះ​ទើប​លោក​ព្រះរាជអាជ្ញា​សម្រេច​ដោះលែង​លោក​ឧកញ៉ា​ជួប ច័ន្ទ ឱ្យមាន​សេរីភាព​វិញ​។ ការដោះលែង​ពេលនោះ​ត្រូវបាន​គេ​និយាយ​ចេញពី​តុលាការ​ថា​ឧកញ៉ា​ជួប ចាន់ បាន​ចំណាយ​ប្រាក់​ឱ្យ​ឧកញ៉ា​ម្នាក់​រត់ការ​មក​អយ្យការ​ដើម្បីឱ្យ​មានការ​ដោះលែង​និង​បញ្ចប់​រឿងក្ដី​នេះ តែ​សំណុំ​រឿងនេះ​មាន​ចប់​ឯណា ព្រះរាជអាជ្ញា​បានសម្រេច​ចោទប្រកាន់​ដដែល​ហើយ​បញ្ជូនទៅ​ចៅក្រម​ឈ្មោះ​គឹម រ័ត្ន​នរិន្ទ រហូតដល់​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឧកញ៉ា​ជួប​ចាន់​ម្ដងទៀត​បញ្ជូនមក​សាលាដំបូង​ដើម្បី​ចាត់ការ​តាមច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×