Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍ខ្នាតអន្តរជាតិសម្រាប់វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ឆ្នាំនេះ មានក្រុមហ៊ុនជាង២៥០​​ ចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្ម

ភ្នំពេញ៖ បន្ទាប់ពីខកខាននៃការរៀបចំអស់រយៈពេល២ឆ្នាំ ដោយសារតែកូវីដ១៩កន្លងមក ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ពិព័រណ៍ខ្នាតអន្តរជាតិសម្រាប់វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច​ បានវិលត្រលប់មកវិញ ដោយមានក្រុមហ៊ុនជាង ២៥០ បានចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ខ្លួន។

ពិព័រណ៍ខ្នាតអន្តរជាតិនេះ បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានមហាជនចូលរួមយ៉ាងច្រើន និងវត្តមានឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយក្នុងនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ មិនត្រឹមតែជាជំងឺកាចសាហាវ ដោយបង្កមហន្តរាយចំពោះ សុខភាពសាធារណៈ ដែលបានសម្លាប់ជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ ដល់សេដ្ឋកិច្ចពិភពលោក ដែលក្នុងនោះសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ស្ទើរគ្រប់វិស័យទាំងអស់បានធ្លាក់ចុះ ជាមួយការកើនឡើងនៃអត្រាអត់ការងារធ្វើ ការបាត់បង់ចំណូល និងបញ្ហាប្រឈមផ្នែកសង្គម ។

ឯកឧត្តមបន្តថា វិស័យទេសចរណ៍កម្ពុជា ដែលធ្លាប់តែមានអត្រាកំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិគួរឱ្យកត់សម្គាល់ ក្នុងនោះឆ្នាំ ២០១៩មុនកូវីដ១៩ ជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជាដោយទទួលបានទេសចរអន្តរជាតិ៦,៦លាននាក់កើនឡើង៦ភាគរយ  ។ ប៉ុន្តែជាង២ឆ្នាំកន្លងមក វិស័យទេសចរណ៍កម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩ ដែលបានរាំងស្ទះដល់ការធ្វើដំណើរជាអន្តរជាតិហើយធុរកិច្ចជាច្រើនក្នុងវិស័យនេះត្រូវបានប៉ះពាល់ ។

គួរបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញកាលពីថ្ងៃទី ០១ វិច្ឆិកា២០២១ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្ដើមមានកំណើនឡើងវិញ ។ ហើយត្រឹម​​ រយៈ ៩ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ១,២លាននាក់ កើនឡើង ៨៦១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ហើយទេសចរផ្ទៃ ក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសមានជាង ៩,៦លាននាក់ កើនឡើងក្នុងអត្រា៤៣០ភាគរយ ៕

×