Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារកណ្តាលចិន បង្កើនការអនុវត្តគោលនយោបាយ លើកកម្ពស់ទីផ្សារអចលនទ្រព្យឱ្យមានសុខភាពល្អ

ហុងកុង៖ ធនាគារកណ្តាលរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបង្កើនការអនុវត្តគោលនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្នរបស់ខ្លួន និងរក្សាសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់។ ធនាគារប្រជាជនចិនបាននិយាយថា ខ្លួននឹងរក្សាបាននូវកំណើនសមហេតុផលក្នុងការផ្គត់ផ្គង់ប្រាក់ និងហិរញ្ញប្បទានសង្គម ព្រមទាំងភ្ជាប់សារៈសំខាន់ចំពោះលទ្ធភាពនៃអតិផរណានាពេលអនាគត។

នេះបើយោងតាមរបាយការណ៍អនុវត្តគោលនយោបាយប្រចាំត្រីមាសរបស់ខ្លួន។ ខ្លួនក៏នឹងណែនាំធនាគារពាណិជ្ជផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខភាពល្អនៃទីផ្សារអចលនទ្រព្យ៕  ប្រភព៖ Reuters

×