Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប បញ្ជូនផ្ទះចល័ត និងសម្ភារៈផ្សេងៗសម្រាប់រដូវរងាជួយប្រជាជនភៀសខ្លួន ប្រមាណ ៧.១លាន នាក់របស់អ៊ុយក្រែន

សហភាពអឺរ៉ុប ៖ មន្ត្រីសហភាពអឺរ៉ុបបានសម្ដែងការព្រួយបារម្ភចំពោះជន ភៀស ខ្លួន ក្នុង ប្រទេស អអ៊ុយក្រែនប្រមាណ ៧.១លាន នាក់ ដែលងាយនឹងរងគ្រោះក្នុងរដូវរងាឆាប់ៗនេះ, ហើយថា សហភាពអឺរ៉ុបនឹងបញ្ជូនផ្ទះចល័តសម្រាប់រដូវរងា (ឬ ហៅថា ជម្រកចល័តសម្រាប់រដូវរងា) និងឧបករណ៍ចាំបាច់ផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយសង្គ្រោះប្រជាជនទាំងនោះឱ្យរួចផុតពីរដូវរងា។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ស្នងការអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិប្រជាជន លោក ចានីស លែនណាស៊ីស (Janiz Lenarcic) បាននិយាយថា ការត្រៀមលក្ខណៈសម្រាប់រដូវរងាជូនប្រជាជនភៀសខ្លួន និងប្រជាជនមួយចំនួនទៀតរស់នៅក្នុងប្រទេសអ៊ុយក្រែន គឺជា «អាទិភាពស្នូល» ទាក់ទងនឹងជំនួយមនុស្សធម៌ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ត្រូវបានរងផលប៉ះពាល់ដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

លោក ចានីស លែនណាស៊ីស បានអត់ដឹងទៀតថា ក្រៅពីជម្រកចល័តសម្រាប់រដូវរងា និងឧបករណ៍ចាំបាច់ផ្សេងៗទៀតនោះ សហភាពអឺរ៉ុបបានបញ្ជូនម៉ាស៊ីនភ្លើងចំនួន ៥០០គ្រឿងរួចហើយ ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈយន្តការការពារជនស៊ីវិលរបស់អឺរ៉ុប។

បើគិតជាទឹកប្រាក់ សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៤៨៥លានអឺរ៉ូ (ជាង ៥០០លានដុល្លារអាមេរិក) ក្នុងការផ្តល់មូលនិធិសម្រាប់ជំនួយមនុស្សធម៌ជាក់ស្តែង និង ៤៤៣លានអឺរ៉ូ សម្រាប់យន្តការការពារជនស៊ីវិលអឺរ៉ុប ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ក្នុងខែកុម្ភៈមក, ពេលនេះប្រជាជនភៀសខ្លួនរបស់អ៊ុយក្រែនប្រមាណ ៧.១លាន នាក់ កំពុងជួបការលំបាក ហើយវារឹតតែលំបាកខ្លាំងបំផុតនោះ គឺនៅពេលរដូវរងាមកដល់ឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×