Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន នៅតែប្រកែករឿងមីស៊ីលធ្លាក់ចូលទឹកដីប៉ូឡូញ ខណៈលោក ចូ បៃដិន មិនយល់ស្របតាម

អ៊ុយក្រែន ៖ បើទោះបីការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបរកឃើញថា មីស៊ីលដែលធ្លាក់ក្នុងទឹកដីប៉ូឡូញជាប់ព្រំដែនអ៊ុយក្រែនោះ គឺជាគ្រាប់មីស៊ីលរបស់អ៊ុយក្រែនក៏ដោយលោក ហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់សម្តីកាលពីថ្ងៃពុធថា រូបលោកពុំមានមន្ទិលសង្ស័យអ្វីបន្តិចឡើយថា ឧបទ្ទវហេតុធ្លាក់មីស៉ីលនៅក្នុងទឹកដីប៉ូឡូញ ហើយផ្តាច់ជីវិតមនុស្ស២នាក់នោះ គឺមិនមែនបង្កឡើងដោយមីស៉ីលរបស់អ៊ុយក្រែនឡើយ ខណៈ លោក ចូ បៃដន ប្រធានាធិបតីអាមេរិក មិនយល់ស្របតាមលោក ហ្សេលែនស្គី នោះទេ។

បើតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថាសេតវិមានបានទទួលស្គាល់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ពិតជាបានជំទាស់ទៅនឹងការអត្ថាធិប្បាយរបស់ លោក ហ្សេលែនស្គី ពាក់ព័ន្ធនឹងគ្រាប់មីស៊ីលដែលធ្លាក់លើទឹកដីប៉ូឡូញ ថា មិនមែនជារបស់អ៊ុយក្រែន, លោក ចូ បៃដិន បានហៅសម្តីលោក ហ្សេលែនស្គី ថា ជាការលើកឡើងគ្មានភស្តុតាង។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេច ឌូដា (Andrzej Duda) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍ថា យោងតាមការវាយតម្លៃដោយអាជ្ញាធរនៃប្រទេសរបស់លោក មីស៉ីលនេះ គឺជាមីស៊ីលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយរដ្ឋបាលលោក បៃដិន មានទំនុកចិត្តលើការវាយតម្លៃរបស់ប៉ូឡូញ។

ចំណែក ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់ទីក្រុងកៀវ អំពីឧបទ្ទវហេតុនេះថា ជាការញុះញង់ ខណៈមន្រ្តីទូតកំពូលរបស់រុស្ស៊ី បាននិយាយថា មីស៊ីលនេះត្រូវបានបាញ់ចេញពីប្រព័ន្ធការពារដែនអាកាស S-300 របស់អ៊ុយក្រែន ដូច្នេះ ខាងអ៊ុយក្រែនមិនចាំបាច់ប្រកែកទៀតទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×