Thursday, January 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរ៉ែ និងថាមពល ចុះអនុស្សរណៈ (MOU) ជាមួយក្រុមហ៊ុនហួវៃ អភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ បច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា

ភ្នំពេញ ៖​ ក្រសួងរ៉ែ និងថាមពល បានចុះអនុស្សរណៈ (MOU) ជាមួយក្រុមហ៊ុនហួវៃថេកណូឡជី របស់ចិន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីសហការគ្នាអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ បច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា (ICT) សំដៅធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលនៅកម្ពុជាមានភាព គ្រប់គ្រាន់ គុណភាព អាចទុកចិត្តបាន និងមានតម្លៃសមរម្យ លើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ ថាមពល ប្រព័ន្ធឌីជីថល និងព័ត៌មានវិទ្យា។

អនុស្សរណៈយោគយល់គ្នានេះ ផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន ០៧ រួមមាន ៖

១. ការសិក្សាស្តង់ដារបច្ចេកទេស សុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្តាញ ដើម្បីការពារស្ថិរភាពនៃបណ្តាញអគ្គិសនី,

២. ការសិក្សាបច្ចេកវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល (Battery Energy Storage System) និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពល ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្តាញអគ្គិសនី,

៣. ការសិក្សាប្រព័ន្ធពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនី ជាពិសេសសម្រាប់បណ្តាភូមិ និងកោះដែលមិនទាន់មានចរន្តអគ្គិសនីទៅដល់,

៤. ការសិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិ លើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់,

៥. ការសិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ,

៦. ការសិក្សាបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យាបច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ, និង

៧. ការសិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជាដៃគូ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×