Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មាន​ពលរដ្ឋ ផ្ទុះ​ការ​មិនពេញចិត្ត​រឿង​ស្រូវ​ធ្លា​ក់​ថៃ និង​ថែមទាំង​គ្មាន​អ្នកទិញ ក្រសួង​កសិកម្ម ចេញ​មក​បញ្ជាក់​មូលហេ​តុ គឺ​ដោយសារ…

ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវទាក់ទងស្រូវ បានធ្វើឲ្យមានការចាប់អារម្មណ៍ផ្អែលតែម្តង ខណៈគេបានឃើញកសិករនៅខាងខេត្តបាត់ដំបង បានបង្ហោះវីដេអូរអ៊ូរ បញ្ចេញការក្តៅក្រហាយជាខ្លាំង ព្រោះតែស្រូវប្រមូលផលរួច បែរជាគ្មានអ្នកទិញ ហើយតម្លៃស្រូវក៏ធ្លាក់ថ្លៃរកនិយាយមិនចេញ។

តែទោះជាយ៉ាងណា ពាក់ព័ន្ធនឹងរឿងនេះ ខាងក្រសួងកសិកម្ម បានបញ្ជាក់ហេតុផល តាមសេចក្តីប្រកាសធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ យ៉ាងដូច្នេះថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្តាលខែធ្នូ គឺជាពេលវេលា​ប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវ​ផ្ការំដួល ដែលជាហេតុ ធ្វើឱ្យរោងម៉ាស៊ីន​កិនស្រូវ កំពុងកកស្ទះ និងជះឥទ្ធិ​ពលដល់ថ្លៃ​ស្រូវ ដូចកាលពីឆ្នាំកន្លងទៅ​ដែរ​។ ឆ្នាំនេះ បើទោះ​បីជាដំណាំស្រូវ​ ត្រូវរងផលប៉ះពាល់​ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផល​នៅតែ​មានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នា ចាប់ពីដើមខែវិច្ឆិកាមក។​

សេចក្តីប្រកាសរបស់ក្រសួង បានបន្តថា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីន​កិនស្រូវជាច្រើន កំពុងមមាញឹក​ ក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវ​ប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព​ និងលទ្ធភាពរៀងៗខ្លួន​។

តាមរយៈហេតុផលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏សូមអំពាវនាវដល់​បងប្អូន​ប្រជាកសិករ ដែលជួបបញ្ហា​ជាក់ស្តែង ឱ្យទាក់ទង​ផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ ​095 951 111 ( សម្រាប់ខេត្តបាត់ដំបង ) និងលេខ ​012 838 937 ( សម្រាប់​ខេត្តបន្ទាយមានជ័យ ) ដើម្បីឱ្យក្រុមការងារ​ក្រសួង អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួល​ជាមួយរោងម៉ាស៊ីនកិនស្រូវ នៅក្នុងតំបន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×