Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០ខែ ឆ្នាំ២០២២នេះ ចំនួនជើងហោះហើរចេញចូលកម្ពុជាមានការកើនឡើង

spot_img

ភ្នំពេញ៖ វិស័យអាកាសចរណ៍កម្ពុជា មកដល់ឆ្នាំ២០២២នេះ ហាក់មានភាពល្អប្រឡើងវិញហើយ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩។

មន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា នៅក្នុងរយៈពេល១០នេះ កម្ពុជាទទួលបានជើងហោះហើរជាង ២ម៉ឺនជើង មានការកើនឡើងជិត ២០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែទោះបីយ៉ាងណា ការដឹកជញ្ចូនទំនិញតាមផ្លូវអាកាសនៅក្នុងរយៈពេល១០ខែឆ្នាំនេះ នៅតែបន្តធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា នៅក្នុងរយ់ពេល ១០ខែឆ្នាំនេះ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានជាង ៤៧ពាន់តោនមានការធ្លាក់ចុះជាង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានរហូតដល់ជាង៥៨ពាន់តោន។

ដោយឡែកបើតាមលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពុំមានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ បើទោះបីវិស័យអាកាសចរណ៍បានវិលមករកភាពល្អប្រសើរឡើងវិញក៏ដោយ។ លោកបន្តថា កត្តាដែលធ្វើឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅតែបង្ហាញសញ្ញាធ្លាក់ចុះ គឺដោយសារតម្រូវការនៃការបញ្ជាទិញមានការធ្លាក់ចុះ និងគួបផ្សំសេដ្ឋកិច្ចពិភពលោករងគំរាមកំហែងពីការកើនឡើងអតិផរណា ដែលភាពច្រើនបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ។

គួរបញ្ជាក់ថា វិបិត្តិនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍ ជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ កត្តានេះ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បង្ខំចិត្តផ្អាកប្រតិបត្តិការរបស់ខ្លួន និងក្រុមហ៊ុនខ្លះជួបវិបត្តិហិរញ្ញវត្ថុ ពោលគឺការដឹកជញ្ជូនតាមផ្លូវអាកាសធ្លាក់ចុះយ៉ាងគំហុក ក្រោយប្រទេសជាច្រើនបានរឹតបន្តឹងការហោះហើរក្រោមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩៕

spot_img
×