Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន​! មេដឹកនាំ​កូរ៉េខាងជើង​ប្រយ័ត្ន​ដល់​ថ្នាក់​សូម្បី ប៊ិច និង​លាមក ព្រោះតែ​ខ្លាច​…(​មាន​វីដេអូ​)

​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ដែល​តាមដាន​ស្ថានភាព​នយោបាយ​រវាង​កូរ៉េខាងជើង និង​អាមេរិក បានកើត​មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ប្អូនស្រី​របស់លោក គឹម ជុង​អ៊ុន ត្រូវតែ​ផ្លាស់ប្តូរ​ប៊ិច សម្រាប់​បងប្រុស​របស់​នាង ជំនួស​ឲ្យ​ប៊ិច​ត្រូវ​បានរៀបចំ​ទុក មុនពេល​លោក គឹម ចុះហត្ថលេខា​ង​ជាមួយ​លោក Donald Trump នៅឯ​កិច្ចប្រជុំ​កំពូល​លើកដំបូង​នៅក្នុង​ប្រទេស​សិង្ហ​បុរី ។​

​ទី​ភ្ញាក់​ងារ​សារព័ត៌មាន​បរទេស​ជាច្រើន បានធ្វើការ​កត់សម្គាល់​ពី​ឥរិយាបថ​ដ៏​ចម្លែក​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​វ័យក្មេង​នេះ គឺ​នាង Kim Jeong Ho បន្ទាប់ពី​វីដេអូ​ឃ្លី​ប​បង្ហាញ​ឲ្យ​ឃើញ នាង​បាន​ដក​ប៊ិច​របស់​នាង​យ៉ាង​លឿន សម្រាប់​បងប្រុស​របស់​នាង គឹម ជុង​អ៊ុន ដើម្បី​ជំនួស​ឲ្យ​ប៊ិច​ដែល​គេ​រៀបចំ​ទុក មុនពេល​លោក គឹម ចុះហត្ថលេខា​ង​ជាមួយ​ប្រធានាធិបតី​អាមេរិក Donald Trump នៅឯ​កិច្ចប្រជុំ​កំពូល​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ក្នុងប្រទេស​សិង្ហ​បុរី កន្លងទៅ​ថ្មីៗ​នេះ ។​

​រឿង​ដ៏​ចម្លែក​នេះ ​ផ្តើមឡើង​គឺនៅ​ពេល​ដែល​ជំនិតរបស់​លោក Kim Jong Un ម្នាក់ ដែល​បាន​ពាក់​ស្រោមដៃ​ពណ៌​ស ​បាន​ត្រួតពិនិត្យ​ប៊ិច​មួយ​ដែល​ត្រូវបាន​គេ​ដាក់​សម្រាប់​លោក គឹម ជុង​អ៊ុន ចុះហត្ថលេខា​ជាមួយ​លោក ត្រាំ ។ ហើយ​នៅពេល​វេលា​ចុះហត្ថលេខា​មកដល់​សម្រាប់​មេដឹកនាំ​ទាំងពីរ​នេះ ចូល​អង្គុយ​តុ​ជិតគ្នា ប្អូនស្រី​របស់លោក គឹម ក៏​ទាញយក​ប៊ិច​របស់ខ្លួន​ចេញមក​ឲ្យ​បងប្រុស​ភ្លាមៗ​តែម្តង ។​

​សង្គម​អន​ឡាញ​មានការ​សន្និដ្ឋាន​ពី​មូលហេតុ​ស្ថិតនៅ​ក្រោយ​រឿង​ដ៏​ចម្លែក​នេះ ដោយ​ថា​មេដឹកនាំ​កូរ៉េខាងជើង​អាចមាន​ការភ័យខ្លាច​កា​រ​ប៉ុនប៉ង​ធ្វើឃាត ។ CNN បាន​រាយការណ៍​កាលពី​ពេល​កន្លងទៅ​ថា ភ្ញាក់​ងារ​របស់​កូរ៉េខាងជើង ធ្លាប់​លាក់​អាវុធ​យ៉ាងច្រើន​នៅក្នុង​ប៊ិច ហើយ​ភ្ញាក់​ងារ CNN ក៏បាន​អះអាងថា គេ​សូម្បី​ឃើញ​ប៊ិច​បាញ់​ចាញ​គ្រាប់ ជាមួយ​សារជាតិ​ពុល​ទៀតផង ។​

​សេចក្តីរាយការណ៍​មួយ​នេះ​ក៏​បញ្ចេញ​ឲ្យ​ដឹងថា លោក គឹម ជុង​អ៊ុន បាន​នាំយក​បង្គន់​ផ្ទាល់ខ្លួន ទៅកាន់​សិង្ហ​បុរី ។ ហេតុផល​ដែល​លោក គឹម ធ្វើបែបនេះ គឺ​ដោយសារ​គាត់​ចង់​រក្សា​លាមក​កុំ​ឲ្យ​គេ​យកទៅ​ពិនិត្យ ៕ ឧ​ត្ត​ម​

×