លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចូលរួមពិធីបើកការប្រកួតបាល់ទាត់ពិភពលោកក្របខ័ណ្ឌហ្វីហ្វាឆ្នាំ ២០១៨ ដែលចាប់ផ្តើមនៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី១៤មិថុនា និង ទស្សនាការប្រកួតបើកឆាករវាងរុស្ស៊ីនិងអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងកីឡដ្ឋាន Luzhniki នៅទីក្រុងមូស្គូ។
រុស្ស៊ីធ្វើជាម្ចាស់ផ្ទះវើលខាប់ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ។ ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានចំនួន១២ នៅទូទាំងទីក្រុងចំនួន ១១ របស់រុស្ស៊ី។
លោកពូទីនបានថ្លែងនៅសមាជហ្វីហ្វាលើកទី៦៨ នៅទីក្រុងមូស្គូកាលពីថ្ងៃទី១៣ មិថុនាថា “ប្រទេសរបស់យើងត្រៀមរួចរាល់ដើម្បីធ្វើម្ចាស់ផ្ទះហ្វីហ្វាវើលខាប់ និងផ្តល់ជូនគ្រប់គ្នាដែលនឹងមកប្រទេសរុស្ស៊ីជាមួយផាសុកភាពអតិបរមា និង អារម្មណ៍ល្អបំផុត ដែលអាចទៅរួច”៕
សូយន