លោក Julen Lopetegui អ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវបានបណ្តេញចេញពីតំណែងមុនការប្រកួតវើលខាប់មួយថ្ងៃ បន្ទាប់ពីធ្វើឲ្យសហព័ន្ធបាល់ទាត់អេស្ប៉ាញមិនសប្បាយចិត្ត ដោយសារទទួលយកការងារជាមួយក្លិ Real Madrid ។
ព័ត៌មាននេះកើតមាន៤៨ម៉ោងមុនពេលក្រុមអេស្ប៉ាញត្រូវប្រកួតបើកឆាកជាមួយក្រុមព័រទុយហ្គាល់នៅក្នុងពូល B ហើយលោក ហ្វឺណានដូ ហៀរ៉ូ (Fernando Hierro) ត្រូវបានតែងតាំងជំនួសលោក Lopetegui។
តាមដឹងថា លោក ល្វីស រូប៊ីឡេស (Luis Rubiales) ដែលជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញមិនសប្បាយចិត្ត បន្ទាប់ពីក្លិប Real Madrid បញ្ជាក់ថា លោក Lopetegui គឺជាគ្រូបង្វឹកថ្មីរបស់ខ្លួន៕
សូយន