Monday, November 28, 2022

ដាក់គ្រា.ប់បែ.កបំ.ផ្ទុះរថយន្តក្នុងបរិវេណប៉ូលិសនៅភាគខាងត្បូងប្រទេសថៃ បណ្ដាលឱ្យស្លា.ប់ និងរោងរបួស

spot_img

ថៃ ៖ ហេតុការណ៍អាក្រក់មួយកើតឡើងដោយការបំ.ផ្ទុះរថយន្ត ដែលយ៉ាងហោចណាស់បណ្ដាលឱ្យមនុស្សម្នាក់ស្លា.ប់ក្នុងបរិវេណប៉ូលិសមួយកន្លែងនៅខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយត្រូវបានគេចាត់ទុកថា ជាការវា.យប្រហារបែបវិច្ឆេទកម្ម។

លោកវរសេនីយ៍ទោ នីតទី សុខសាន (Nitti Soksan) ស្នងការរងនគរបាលខេត្តណារ៉ាធីវ៉ាត់ (Narathiwat) បានទទួលស្គាល់ថា ពិតជា មានការ បំផ្ទុះ រថយន្ត បង្កហេតុការណ៍អាក្រក់ បំផ្លាញដល់សន្តិសុខប្រទេសថៃ, ពេលនេះ យើងកំពុងបោសសម្អាតតំបន់នោះ ហើយចំនួនអ្នករបួស អាចនឹងមានការកើនឡើង។

លោក ផនប្រាស៊ីត ចាន់ត្រា (Pornprasit Jantra) ប្រធានមន្ទីរពេទ្យណារ៉ាធីវ៉ាត់ រ៉ាចាណាហ្ការីនដា (Narathiwat Rajanagarindra) បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៩នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរបស់លោក ហើយក្នុងចំណោមនោះមានទាំងមន្ត្រីប៉ូលិសផងដែររងរបួស។

ករណីបំផ្ទុះនេះ មិនមានភាគីណាម្នាក់ចេញមុខអះអាង ទទួលខុសត្រូវចំពោះការវា.យប្រហារនេះទេ, បើគិតពីការបំផ្ទុះ និងអគ្គិភ័យវិញ គឺបានកើតឡើងយ៉ាងតិច ១៧កន្លែងនៅភាគខាងត្បូងប្រទេសថៃក្នុងខែសីហា ហើយត្រូវបានគេគិតថា ទំនងជាការវាយប្រហារចម្រុះគ្នា បណ្តាលឲ្យមនុស្ស ០៧នាក់រងរបួស។

បើតាមកំណត់ត្រារបស់អ្នកឃ្លាំមើលអំពើហិង្សា សៅថឺន ឌីប វ៉ច (Southern Deep Watch) បានបង្ហាញថា មនុស្សជាង ៧,៣០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះនៅភាគខាងត្បូងប្រទេសថៃចាប់តាំងពីឆ្នាំ២០០៣, ចំណែកការចរចាសន្តិភាព ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១៣នោះ បានជាប់គាំង ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN