Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ៖ ចំនួននៃការប្រើប្រាស់ប្រព័ន្ធបាគង មានការកើនឡើងដល់ ១០, ២៤ លានប្រតិបត្តិការ

spot_img

ភ្នំពេញ៖ ប្រព័ន្ធបាគង បានចូលរួមចំណែក ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ និងបានដើរតួនាទីជាប្រព័ន្ធបង់ប្រាក់យ៉ាងមានសុវត្ថិភាពមួយ។ ប្រព័ន្ធនេះ បានផ្តល់ឲ្យដល់អតិថិជន ក្នុងការប្រើប្រាស់ ដូចជាបង់ប្រាក់ និងប្រតិបត្តិការ តាមរយៈទូរស័ព្ទដៃ ពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ  រឺ ពីស្ថាប័នសេវាបង់ប្រាក់មួយ ទៅសមាជិកផ្សេងទៀត ក្នុងប្រទេស។  បច្នុប្បន្ន ប្រព័ន្ធនេះ បានរួមបញ្ជូលគ្នាជាមួយធនាគារដៃគូរនៅក្នុងតំបន់ ដោយអនុញ្ញាតឲ្យមានការបញ្ជូលប្រាក់ឆ្លងប្រទេសផងដែរ។ ​

ប្រព័ន្ធបាគង ត្រូវបានប្រើប្រាស់ការទូទាត់ឆ្លងប្រទេស តាមរយៈធនាគារ May bank   ដែលអាចធ្វើបាននៅ ប្រទេសម៉ាឡេស៊ី។ ឆាប់ៗនេះ កម្ពុជា កំពុងធ្វើការជាមួយប្រទេសថៃ  ដើម្បីអាចប្រើប្រាស់ប្រព័ន្ធនេះ  ក្នុងការ បញ្ជូនលុយមកផ្ទះ។ បាគង ជាប្រព័ន្ធបង់ប្រាក់ ដែលសម្រួលក្នុងការទូទាត់ប្រាក់ និងចូលរួមចំណែក ក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្ពោះទៅសេដ្ឋកិច្ច ឌី ជី ថល នៃ ឧស្សាហកម្ម ០ ៤ ។

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ចំនួននៃប្រតិបត្តិការ បានកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយកើន ឡើង ដល់ ១០, ២៤ លានប្រតិបត្តិការ។ ចំនួនទឹកប្រាក់សរុប បានកើនឡើង ៥,៧ ដង និង ៦,៣ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ក្នុងពាក់កណ្តាលឆ្នាំ២០២២នេះ ប្រតិបត្តិការ តាមរយៈ បាគង បានបន្តកើនឡើងនៅក្នុងប្រតិបត្តិការ និង បរិមាណ។

យោងតាមធនាគារជាតិ បច្ចុប្បន្ន មានស្ថាប័នហិរញ្ញវត្ថុចំនួន ៧០ បានផ្លាល់ប្តូរការទូទាត់ប្រាក់ តាមទូរស័ព្ទដៃក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍៕

spot_img
×