Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បន្ដផ្ដល់ប្រព័ន្ធហាម៉ាស់ដ៏ទំនើប និង ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន ទប់ទល់នឹងរុស្ស៊ី

រដ្ឋធានីកៀវ៖ ជាការឆ្លើយតប ប្រឆាំងនឹងមហិច្ឆតារបស់រុស្ស៊ី ចង់កម្ទេចប្រទេសអ៊ុយក្រែន នៅក្នុងរដូវធ្លាក់ទឹកកកនោះ សហរដ្ឋអាមេរិក នៅតែបន្ដផ្ដល់ជំនួយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ទំនើប និង ប្រព័ន្ធការពារដែនអាកាស មានតម្លៃរាប់រយលានដុល្លារ ជួយគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ បន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក បានប្រកាស អំពីកញ្ចប់ជំនួយថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ៤០០លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ដោយរាប់បញ្ចូលទាំងគ្រឿងសព្វាវុធផ្សេងៗ គ្រាប់រំសេវ និង ប្រព័ន្ធការពារដែនអាកាសផងដែរ។

មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា កញ្ចប់ជំនួយថ្មីនេះ បូកបញ្ចូលទាំង គ្រាប់រំសេវ សម្រាប់ប្រព័ន្ធការពារដែនអាកាស NAMSAMS, គ្រាប់កាំភ្លើងសម្រាប់ប្រព័ន្ធរ៉ុក្កែតហាម៉ាស (HIMARS), កាំភ្លើងយន្ដធុនធ្ងន់ ដែលអាចចាប់កម្ដៅប្រឆាំងនឹងដ្រូនរបស់រុស្ស៊ី ហើយគ្រាប់កាំភ្លើងតូច ប្រហែលជាង២០លានគ្រាប់ និង ម៉ាស៊ីនភ្លើង ចំនួន២០០គ្រឿង សម្រាប់ជួយដល់អ៊ុយក្រែន ដោះស្រាយបញ្ហាកង្វះខាតថាមពលអគ្គិសនី បង្កឡើង ដោយការវាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពល ពីកម្លាំងទាហានរបស់ក្រុងមូស្គូ។

លោកឧត្ដមសេនីយ៍ ផេត រ៉ៃឌឺរ (Pat Ryder) លេខាធិការទទួលបន្ទុកព័ត៌មាន នៃមន្ទីរបញ្ចកោណ បានបញ្ជាក់ ថា ម៉ាស៊ីនភ្លើងទាំងនេះ មានគោលបំណង ជួយបំពេញតាមតម្រូវការខ្វះខាតភ្លើងអគ្គិសនី សម្រាប់ប្រជាជន និង កងទ័ព ដើម្បីបន្ធូរបន្ថយនូវសម្ពាធ ពីបញ្ហាបណ្ដាញអគ្គិសនី។

ជាមួយគ្នានេះដែរ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) មេដឹកនាំអ៊ុយក្រែន ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតិសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សម្រាប់ការផ្ដល់កញ្ចប់ជំនួយចុងក្រោយនេះ ហើយគាត់សន្យា ថា ប្រទេសរបស់គាត់ នឹងមិនភ័យខ្លាច ចំពោះការវាយប្រហារភេរវកម្មអមនុស្សធម៌ដ៏កម្សាករបស់ឧក្រិដ្ឋជនសង្គ្រាមរុស្ស៊ីនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×