Sunday, December 10, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការទាមទារឯករាជ្យរបស់ស្កុតលែន ត្រូវបានតុលាការកំពូលចក្រភពអង់គ្លេសច្រានចោល

spot_img

ស្កុតលែន ៖ ឆ្លើយតបទៅនឹង យុទ្ធនាការ របស់ រដ្ឋាភិបាល ស្ស្កុតលែន ដែលចង់បំបែក ខ្លួន ចេញ ពី ចក្រភព អង់គ្លេសនោះ ថ្មីៗនេះ តុលាការកំពូលរបស់ចក្រភពអង់គ្លេស បានសម្រេចថា ស្កុតលែនមិនមានសិទ្ធិធ្វើប្រជាមតិថ្មី ស្តីពីឯករាជ្យភាពរបស់ខ្លួន ដោយគ្មានការយល់ព្រម ពីរដ្ឋាភិបាលអង់គ្លេសនោះទេ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា តុលាការ កំពូល របស់ចក្រភពអង់គ្លេស បានសម្រេចថា សភាស្កុតលែន មិនមានអំណាច ក្នុងការបង្កើតច្បាប់ដើម្បីធ្វើ ប្រជាមតិ ស្ដីពីឯករាជ្យភាពរបស់ស្កុតលែនទេ។

ប្រធាន ចៅក្រមនៃតុលាការកំពូលចក្រភពអង់គ្លេស លោក រ៉ូបឺត រ៉េដ (Robert Reid) បាននិយាយថា ចៅក្រម ទាំង ប្រាំនាក់បានសម្រេច ដូច្នេះជាឯកច្ឆន្ទតែម្ដង ក្នុងការសម្រេចថា រដ្ឋាភិបាលនិងរដ្ឋសភាស្កុតលែន គ្មានសិទ្ធិធ្វើប្រជាមតិស្ដីពីឯករាជ្យភាពរបស់ខ្លួននោះឡើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលស្កុតលែន ដែលមានអំណាចពាក់កណ្តាលស្វយ័តនេះ ចង់ធ្វើប្រជាមតិស្ដីពីឯករាជ្យ តាំងពីខែតុលា មកម៉្លេះ ជាមួយនឹងសំណួរថា «តើស្កុតលែនគួរតែជាប្រទេសឯករាជ្យដដែឬទេ?!

រដ្ឋាភិបាលអភិរក្សនិយមរបស់ចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍ បដិសេធមិនអនុម័តការបោះឆ្នោត ដោយនិយាយថា បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងប្រជាមតិឆ្នាំ២០១៤ ដែលយើងឃើញអ្នកបោះឆ្នោតស្កុតលែន បដិសេធឯករាជ្យ ដោយសំឡេងពី ៥៥ភាគរយ ទល់នឹង ៤៥ភាគរយ, នេះបង្ហាញថា ក្រុមមន្ត្រីពាក់ព័ន្ធនៃរដ្ឋាភិបាលស្កុតលែន មិនចង់បានឯករាជ្យនោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×