Wednesday, May 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបករណ៍ព្រោះស្រូវពាក់កណ្តាលស្វ័យប្រវត្តិមួយ ផ្តល់ផលចំណេញថ្លៃដើម ឆ្លើយតបតាមតម្រូវការលើការងារបង្កបង្កើនផលស្រូវរបស់កសិករ

spot_img

ភ្នំពេញ៖ មន្រ្តីជំនាញកសិកម្ម បានអះអាងថា ឧបករណ៍ព្រោះស្រូវពាក់កណ្តាលស្វ័យប្រវត្តិ ដែលគេហៅថាអ៊ីឡាយម៉ាស៊ីន និងជម្រុញឲ្យប្រជាកសិករស្គាល់ពីគុណតម្លៃ ផ្តល់ផលចំណេញថ្លៃដើម ក្នុងការប្រើប្រាស់លើការងារកសិកម្ម ដែលធានាបាននូវគុណភាពនៃផលិតភាពផលិតកម្ម ក៏ដូចជាធានាបាននៅក្នុងការធ្វើដំណាំដាំដុះស្រូវទទួលបាននូវប្រាក់ចំណេញខ្ពស់ជូនប្រជាកសិករ ។

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង រួមជាមួយអាជ្ញាធរដែនដី និងមានកិច្ចសហការជាមួយក្រុមហ៊ុនអង្គរស្មាត បាននាំយកឧបករណ៍ព្រោះស្រូវពាក់កណ្តាលស្វ័យប្រវត្តិ ដែលគេហៅថាអ៊ីឡាយម៉ាស៊ីន មកបង្ហាញដល់ប្រជាកសិករនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីធ្វើការព្រោះស្រូវ ឧបករណ៍ព្រោះស្រូវមួយប្រភេទនេះអាចចំណេញបានច្រើនលើថ្លៃដើមផលិតសម្រាប់ជំរុញដល់ផលិតកម្មលើដំណាំស្រូវរបស់ប្រជាកសិករ ឆ្លើយតបតាមតម្រូវការលើការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករបានកាន់តែល្អប្រសើរ។

លោក អ៊ិន សុវណ្ណមុនី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង  បានបញ្ជាក់ថា ការព្រោះស្រូវដោយឧបករណ៍អ៊ីឡាយម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិនេះ បានកាត់បន្ថយពូជបានច្រើន មានន័យថា បើគ្រាប់ពូជដែលមានគុណភាពល្អតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ គឺត្រូវការប្រើប្រាស់គ្រាប់ពូជត្រឹមតែ៨០គ.ក្រ ទៅ១០០គ.ក្រ ប៉ុណ្ណោះក្នុង១ហ.ត ខណៈដែលបច្ចុប្បន្នប្រជាកសិករក្នុងខេត្តបាត់ដំបងបានប្រើប្រាស់ពូជស្រូវក្នុងចន្លោះចាប់ពី១៥០ ទៅ៣០០គ.ក្រក្នុង១ហ.ត ដែលជាការប្រើច្រើនហួសកម្រិតបច្ចកទេសរបស់ជំនាញកសិកម្ម ។

គួរបញ្ជាក់ថា ដើម្បីទទួលបានទិន្នផលស្រូវខ្ពស់ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអំពាវនាវដល់ប្រជាកសិករទូទៅ និងដើម្បីកាត់បន្ថយទៅលើការលំហូរនៃពលកម្ម និងការចំណាយលើថ្លៃដើមផលិត កត្តាសំខាន់សូមធ្វើតាមប្រព័ន្ធក្សេតសាស្ត្របរិស្ថានរបស់ដីឲ្យបានច្បាស់លាស់ ហើយអ្វីដែលសំខាន់សូមមានការទំនាក់ទំនងមកមន្ត្រីជំនាញ ពេលមានជួបនឹងហានិភ័យអ្វីកើតឡើងទៅលើផលដំណាំកសិកម្មគ្រប់ប្រភេទ ដើម្បីធ្វើការជួយសង្រ្គោះបានទាន់ពេលវេលា៕

spot_img
×