Monday, September 25, 2023

រុស្ស៊ី បា.ញ់ស្រោចមីស៊ីលជាថ្មីលើអ៊ុយក្រែន នៅក្នុងសង្គ្រាមរដូវរងានាពេលនេះ

spot_img

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ទាហានរុស្ស៊ី បានបង្កើនការបា.ញ់មីស៊ីល សំដៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ និង ស្ថានីយថាមពល ក៏ដូចជា បណ្ដាញផ្គត់ផ្គង់អគ្គិសនី សម្រាប់ការដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើអ៊ុយក្រែន នៅក្នុងសង្គ្រាមរដូវរងា ប៉ុន្ដែប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលផ្គត់ផ្គង់ដោយបស្ចិមលោក បានបា.ញ់ទម្លាក់ចោលស្ទើរអស់។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ថា មេទ័ពកំពូលរបស់អ៊ុយក្រែន បានបញ្ជាក់ ថា កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃពុធ បានបា.ញ់មីស៊ីល ចំនួន៦៧គ្រាប់ ស្រោចមកលើប្រទេសអ៊ុយក្រែន ប៉ុន្ដែកម្លាំងការពារទឹកដីរបស់ក្រុងកៀវ បានបា.ញ់ទម្លាក់ អស់ចំនួន៥១គ្រាប់ នៅក្នុងចំណោមគ្រាប់មីស៊ីលគ្រូសទាំងនោះ។ សកម្មភាពយោធារបស់រុស្ស៊ី នាពេលនេះ បានកើតឡើង ក្រោយការវា.យប្រ.ហារបំផ្លិចបំផ្លាញរោងចក្រថាមពលអគ្គិសនីរបស់ប្រទេសនេះ អស់ជិត៥០ភាគរយ។

លោកឧត្ដមសេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhny) នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ដោយបានបញ្ជាក់ ថា កាំជ្រួច ចំនួន៣០គ្រាប់ ត្រូវបា.ញ់តម្រង់មកតែលើរដ្ឋធានីកៀវ។ ប៉ុន្ដែប្រព័ន្ធការពាររបស់យើង បានបា.ញ់ទម្លាក់អស់ ចំនួន៣០គ្រាប់។

កងទ័ពអាកាសអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គម ថា កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃពុធ បានបន្ដបា.ញ់មីស៊ីលយ៉ាងច្រើនសាជាថ្មី សំដៅមកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសនេះ ដោយការប្រើប្រាស់យន្ដហោះយុទ្ធសាស្រ្ដ និង នាវាចម្បាំងរបស់កងនាវាប្រចាំសមុទ្រខ្មៅរបស់ក្រុងមូស្គូ។ មីស៊ីលទាំងនោះ ត្រូវបានទាហានរុស្ស៊ី បានបា.ញ់ ចេញពីយន្ដហោះទម្លា.ក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-95 MS នៅក្នុងស្រុកវ៉ូលហ្គូដូនស្ក៍(Volgodonsk) ទីក្រុងរ៉ូស្ដូវ (Rostov) ប្រទេសរុស្ស៊ី និង បា.ញ់ចេញពីនាវា នៅសមុទ្រកាសព្យែន (Caspian) ហើយសមុទ្រខ្មៅ សំដៅមកលើទីក្រុងកៀវ។ ចំណែកមីស៊ីល ដែលរុស្ស៊ី ប្រើប្រាស់ទាំងនោះ រួមមាន កាំជ្រួចគ្រូស 70Kh-101, Kh-555 និង មីស៊ីលកាលីប៊ឺរ (Kalibr) ដែលជាមីស៊ីលមានតម្លៃថ្លៃ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

+85571 614 000 5
Contact Us Telephone

spot_img