Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អ្នកការទូត​អា​មេ​រិច​៖ មាន​ភាគរយ​តិចតួច​បំផុត​ដែល​អាច​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​

អតីត​អ្នកការទូត​អា​មេ​រិច​ប្រចាំ​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ្ប​តិ៍​ម្សិលមិញ​ថា មានឱកាស​តិចតួច​បំផុត​ដែល​ផ្ទុះ​សង្គ្រាម​ជាថ្មី​នៅ​ឧបទ្វីប​កូរ៉េ ក្រោយពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​បាន​បន្ទន់​ជំហរ​លើ​របប​ព្យុងយ៉ាង​នៅ​សប្តាហ៍​នេះ​។​

​លោក Mark Lippert អតីត​ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​កូរ៉េខាងត្បូង បាន​ថ្លែងថា ប្រធានាធិបតី​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​ចរចារ​ជាមួយនឹង​ព្យុងយ៉ាង ក្នុង​កំឡុង​ការ​ថ្លែង​របស់លោក​នៅ​រដ្ឋសភា​កូរ៉េខាងជើង​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។​

​ប្រធានាធិបតី ត្រាំ​បានផ្តល់​ឲ្យ​របប​កូរ៉េខាងជើង​នូវ “​ផ្លូវ​ដែលមាន​អនាគត​ល្អ​ជាង​នេះ​” ប្រសិនជា​របប​នេះ​ប​ញ្ឍ​ប់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​។​

​លោក Mark Lippert ថ្លែងថា “​គាត់ (​ត្រាំ​) បាន​បើកទ្វារ​វិញ និង​បានបង្ហាញ​គោលជំហរ​របស់គាត់​ថា គាត់​មាន​ចំណាប់អារម្មណ៍​ក្នុងការ​ចរចារ​។ កាលពី​រយៈពេល ៣​ខែ​មុន ការ​ទស្សន៍ទាយ​របស់​ខ្ញុំ​ថា​នឹងមាន​វិធានការ​យោធា មាន​ភាគរយ​ខ្ពស់ ពីព្រោះ​វា​ហាក់ដូចជា​ការចរចារ​គ្មាន​នៅក្បែរ​តុ​សោះ​”​។​

​ភាព​តានតឹង​កើនឡើង​យ៉ាងខ្លាំង​នៅ​ឧបទ្វីប ចាប់តាំងពី កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​កាលពី​ខែកក្កដា និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទី ៦​នៅ​ខែកញ្ញា​។ ដូ​ណា​ល់ ត្រាំ​បាន​ព្រមាន​កូរ៉េខាងជើង ដោយបាន​ថ្លែងថា អា​មេ​រិច​ប្រហែល​គ្មាន​ជំរើស​អ្វី​ក្រៅតែពី​កំទិច​កូរ៉េខាងជើង ប្រសិនជា​របប​នេះ​នៅតែ​បន្ត​មហិច្ឆតា​នុយ​ក្លេ​អ៊េ​រ​របស់ខ្លួន​។​

​ប៉ុន្តែ​នៅក្នុង​កំឡុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ក្នុង​តំបន់​អាស៊ី​នេះ លោក​ត្រាំ បាន​បន្ទន់​ជំហរ ដោយ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​វិល​មករក​តុ​ចរចារ​វិញ​៕ សុភ័ក្ត្រ​

×