Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមន្ត្រីកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក សិក្សាបន្ថែមលើកិច្ចការរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាតាមរយៈជួបពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ក្រុមមន្ត្រីគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក បានមកស្វែងយល់អំពីកិច្ចការរីកចម្រើនរបស់រាជរដ្ឋាភិបាល និងកិច្ចការរបស់រដ្ឋសភាកម្ពុជា តាមរយៈការជួបពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ្គ្រេ ហ្គោរី មិច (Gregory Meeks) ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក ពេលនេះកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន ដែលរៀបចំដោយរដ្ឋសភាកម្ពុជា។

ក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និងក្រុមមន្ត្រីគណៈកម្មការនៃរដ្ឋសភាអាមេរិកនាពេលនេះ គឺជាការរួមចំណែកក្នុងការស្វែងយល់បន្ថែមពីកិច្ចការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាចំណែកមួយធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ទាក់ទងទៅនឹងមហាសន្និបាតអន្តរសភាអាស៊ាន ជាមួយនឹងសភាអន្តរជាតិផ្សេងៗ ដែលកម្ពុជារៀបចំជាម្ចាស់ផ្ទះ, នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សភាកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីលទ្ធផល នៃកិច្ចសន្ទនារវាងអាយប៉ា និងសហភាពអឺរ៉ុប លើកទី៤៣ ឱ្យដឹងថា កិច្ចប្រជុំបានផ្តោតសំខាន់លើប្រធានបទ វិនិយោគលើសន្តិភាព និរន្តរភាព និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ ហើយបញ្ហាចំនួនបីទៀត ដូចជា ៖

  • សង្គ្រាម និងសន្តិភាព,
  • ការអភិវឌ្ឍបៃតងប្រកបដោយចីរភាព,
  • ការងើបឡើងវិញនៃ សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×