Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ២៨០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

spot_img

ភ្នំពេញ ៖ នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញារង ១០០% ចំនួន ២៨០កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ័ ស សុខា បញ្ជាក់ថា សម្រាប់អាហារូបករណ៍របស់ឯកឧត្តម ស សុខា និងលោកជំទាវ សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ទាំង ២៨០កន្លែង រួមមាន ៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០% លើថ្លៃសិក្សា ចំនួន ៣០កន្លែង ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ១០០% លើថ្លៃសិក្សា ចំនួន ២៥០កន្លែង ។

សេចក្តីជូនដំណឹងដដែល ក៏បានកំណត់អំពីកាលបរិច្ឆេទទទួលពាក្យ និងចូលរៀន។ ក្នុងនោះការទទួលពាក្យស្នើសុំអាហារូបករណ៍ចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី១ និងរហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី២ ។ ចំណែកឯការចូលរៀនលើកទី១ នៅថ្ងៃទី៦ ខែកុម្ភៈ និងលើកទី២ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម:

spot_img
×