Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧស្សាហកម្មធុនតូច និងមធ្យមមានចំណែកប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP)

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ បន្តការគាំទ្រដល់ការអភិវឌ្ឍសហគ្រិនភាព ដោយផ្តោតសំខាន់លើសហគ្រាសខ្នាតតូច និងមធ្យម(SMEs)   ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងគោល​បំណងគាំទ្រសកម្មភាពបណ្តុះបណ្តាលធនធានមនុស្ស ផលិតភាព ការបង្កើតការងារ សហគ្រិនភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ ក៏ដូចជា ការលើកទឹកចិត្តសហគ្រាសឲ្យមានលក្ខណៈស្របច្បាប់ ព្រមទាំងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ក្នុងការពង្រីកសហគ្រាសជាដើម។

ឯកឧត្តម ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្នុងកម្មវិធីបិទ ការប្រកួតប្រជែងពាន់រង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ នាពេលថ្មីៗនេះ បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម (SMEs) សរុបចំនួនប្រមាណ ៥២ម៉ឺនសហគ្រាស ស្មើនឹង ៩៩,៨% នៃក្រុមហ៊ុនទាំងអស់ បានផ្ដល់ការងារជូនប្រជាជនចំនួន ៧០% នៃការងារទាំងអស់ និងរួមចំណែកប្រមាណ ៥៨%នៃផលិតផលក្នុងស្រុកសរុប (GDP)។

ឯកឧត្តម បានបន្តថា សហគ្រិនមិនត្រឹមតែផ្តល់ឱកាស និងផលប្រយោជន៍ដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែការងាររបស់ពួកគេ ក៏បានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្ដល់ឱកាសការងារ, កាត់បន្ថយចំណាកស្រុក, បង្កើតប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រផងដែរ។​

គួរបញ្ជាក់ថា បើតាមឯកឧត្តម ពេជ សោភ័ន នៅកម្ពុជា វិស័យសហគ្រាសធុនតូច និងមធ្យម ត្រូវបានចាត់ថ្នាក់សហគ្រាស ជា ៤ប្រភេទ គឺមីក្រូសហគ្រាស, សហគ្រាសខ្នាតតូច, ខ្នាតមធ្យម និងសហគ្រាសខ្នាតធំ។ ក្នុងនោះ សហគ្រាសខ្នាតតូច ខ្នាតមធ្យម (SMEs) ត្រូវបានបែងចែកជា៣ វិស័យធំៗ គឺ វិស័យផលិតកម្ម រួមមាន ការកែច្នៃផលិត​ផលកសិកម្ម កម្មន្តសាល និងរ៉ែ, វិស័យសេវាកម្ម និងវិស័យពាណិជ្ជកម្ម រួមមាន ការលក់ដុំ និងរាយ៕

spot_img
×