Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី វា.យប្រ.ហារកាន់តែខ្លាំងក្លាទៅលើអ៊ុយក្រែន ខណៈប្រជាជន និងទាហានលំបាកក្នុងរដូវរងា លោក ហ្សេលែនស្គី ស្នើឱ្យដាក់ទណ្ឌកម្មបន្ថែម

spot_img

រុស្ស៊ី ៖ ប្រជាជន និងទាហានអ៊ុយក្រែន កំពុងជួបការលំបាកខ្លាំងហើយ ពេលនេះប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បានស្នើឱ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីបន្ថែមទៀត បន្ទាប់ពីវាយប្រហារតាមអាកាសដោយប្រើដ្រូន និងម៉ស៊ីល លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ធ្វើឱ្យទីក្រុងរបស់ខ្លួនខ្ទេចខ្ទាំធ្លាក់ចូលទៅក្នុងភាពងងឹតដ៏អាក្រក់នៅទូទាំងប្រទេស ខណៈដែលរដូវរងាមកដល់ គឺលំបាកខ្លាំងណាស់។

ប៉ុន្មានថ្ងៃនេះ អាជ្ញាធរកំពុងប្រឹងប្រែងស្តារអគ្គិសនី និងកម្តៅឡើងវិញ ដើម្បីជួយប្រជាជន និងទាហានឱ្យទប់ទល់បាននឹងសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យអង្សានារដូវរងាដែលទើបចាប់ផ្ដើមនេះ។

សូមបញ្ជាក់ថា ដ្រូន និងមីស៊ីលរបស់រុស្ស៊ី ច្រើនជាង ៤០០គ្រាប់ បានទៅបំផ្ទុះអគារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងទីតាំងកងទាហានអ៊ុយក្រែន បណ្ដាលឱ្យមនុស្ស ១០នាក់ស្លាប់ និងបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់អ៊ុយក្រែនជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំមិនធ្លាប់មាន។

អាជ្ញាធរទីក្រុងកៀវ បាននិយាយថា ថាមពលរបស់រដ្ឋធានីមួយនេះត្រូវបានស្ដារឡើងវិញដល់បីភាគបួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ ហើយទឹកបានដំណើរការឡើងវិញផងដែរនៅក្នុងតំបន់មួយចំនួន។ ការ ដឹក ជញ្ជូន ក្នុង ទីក្រុង បាន ដំណើរការ ធម្មតា ឡើង វិញ ដោយមានរថយន្តក្រុងជំនួសរថភ្លើងអគ្គិសនី ប៉ុន្តែម្នាក់ៗនៅតែព្រួយបារម្ភពីដ្រូន និងមីស៊ីលរបស់រុស្ស៊ីដែលមិនដឹងវាយប្រហារមកពេលណា។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែតុលាមក រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លា តម្រង់គោលដៅទៅរកទីតាំងថាមពលអគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែន ជាមួយការប្រើប្រាស់ដ្រូន និងមីស៊ីល ដែលមានតម្លៃរាប់រយលានដុល្លារ ក្នុងការវាយប្រហារម្តងៗ ហើយបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនយ៉ាងធំធេង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×