Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលជលផល​ធម្មជាតិ និងម្រេច​កម្ពុជា ​នឹង​បញ្ចប់​នីតិវិធី​នាំ​ចេញ​​ទៅ​ប្រទេស​ចិន​ ​ឆាប់ៗ​នេះ

spot_img

ភ្នំពេញ៖ ផលិតផលជលផល​ធម្មជាតិ ​ និងម្រេចរបស់កម្ពុជា ​ នឹង​ត្រូវ​បាននាំចេញ​ទៅ​ប្រទេស​ចិនឆាប់ៗនេះ ដោយក្នុងនោះស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ២០២២ថា កម្ពុជា​នឹង​អាច​នាំ​ចេញ​ម្រេច និង​ជលផល​ធម្មជាតិ​របស់​ខ្លួនទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ហើយការដឹកជញ្ជូនដោយផ្ទាល់អាចធ្វើទៅបាន បន្ទាប់ពីអគ្គរដ្ឋបាលគយរបស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានចេញសេចក្តីប្រកាសដាច់ដោយឡែកអំពីតម្រូវការភូតគាមអនាម័យសម្រាប់ផលិតផលកម្ពុជាទាំងពីរ។

កន្លងទៅ ផលិតផលកសិកម្មសំខាន់ៗរបស់ប្រទេសកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារប្រទេសចិន រួមមាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី ជ័រកៅស៊ូ ស្វាយស្រស់ ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទីកែច្នៃ និងម្សៅកាកាវ។

សូមជម្រាបផងដែរថា ចាប់តាំងពីដើមឆ្នាំ២០២២ មក ភាគីចិន បានបញ្ចប់ការវាយតម្លៃហានិភ័យនៃត្រីប្រាកម្ពុជា ពោតក្រហម និង ផ្លែមានផងដែរ។ បើតាមស្ថានទូតចិន មកដល់ពេលនេះ ផ្លែឈើកម្ពុជាចំនួនបីមុខ គឺចេក ស្វាយ និង មានកម្ពុជា អាចដឹកជញ្ជូនដោយផ្ទាល់ទៅប្រទេសចិន។

ចាប់ពីឆ្នាំ ២០១៩ ដល់ឆមាសទី១ ឆ្នាំ ២០២២នេះ ប្រទេសកម្ពុជា បាននាំចេញកសិផលរបស់ខ្លួនជាង ២,៤ លានតោន ដែលមានតម្លៃ ១,៩៤២ លានដុល្លារទៅកាន់ទីផ្សារប្រទេសចិន។

គួរបញ្ជាក់ថា នៅឆ្នាំមុន ចិនបានក្លាយជាទីផ្សារដ៏ធំជាងគេ ក្នុងការស្រូបទាញផ្លែចេកស្រស់របស់កម្ពុជា មិនតែ ប៉ុណ្ណោះ ប្រទេស​ចិន ​បាន​ក្លាយ​ជា​ទីផ្សារ​នាំចូល​អង្ករ​ច្រើន​ជាងគេ​ពី​ប្រទេស​កម្ពុជា។ ប្រទេស​ចិន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការទទួល​ទិញ​អង្ករ​ពី​កម្ពុជា ហើយ​តម្លៃ​ដែល​ក្រុមហ៊ុន​ប្រមូល​ទិញយក​ទៅ​ប្រទេស​ចិន ក៏​ខ្ពស់​ដែរ​ បើ​ធៀប​ទៅ​គោលដៅ​ប្រទេស​នាំចេញ​មួយចំនួន​។ បច្ចុប្បន្ន​ក្រៅពី​ទីផ្សារ​ប្រទេស​ចិន ទីផ្សារ​អឺរ៉ុប ក៏​កំពុង​មាន​សន្ទុះនាំចេញ ​គួរឱ្យ​កត់សម្គាល់ផង​ដែរ៕

spot_img
×