Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញឈើដុះស្លែរឈ្មោះតាវី ប្រមូលទិញឈើ នៅស្រុកស្នួល ដឹកចេញទៅស្រុកយួន តាមច្រករបៀង.(62)និងច្រក(ប៊ិនខាំង)យ៉ាងអនាធិបតេយ្យ គ្មានអ្នកបង្រ្កាប

spot_img

ក្រចេះ : មេឈ្មួញរកស៊ីឈើ ដុះស្លែរដែលល្បីឈ្មោះម្នាក់ឈ្មោះតាវី ខាងដើរប្រមូលទិញឈើ នៅចំណុចផ្លូវរបស់ ក្រុមហ៊ុន (ធី ធី វ៉ាយ) ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដឹកចេញទៅលក់នៅស្រុកយួន តាមច្រករបៀង (62) និងច្រក (ប៊ិនខាំង) ដែលគ្រប់គ្រងដោយលោក សីហា មេប៉ុស្តិ៍ការពារព្រំដែន ត្រពាំងក្រញូង យ៉ាងសេរីស្ទើរពេញតំបន់នោះ គ្មានឃើញកម្លាំងជំនាញខាងណា ធ្វើការបង្រ្កាបឡើយ។

តាមសេចក្ដីរាយាករណ៏បានឲ្យដឹងថា ជនឈ្មួញឈើឈ្មោះ តាវី ជា មេឈ្មួញឈើ ដុះស្លែ សព្វថ្ងៃបាន និងកំពុងតែធ្វើព្យុះភ្លៀង ប្រមូលទិញឈើ រួចនាំចេញយកទៅលក់នៅយួន ហាក់គ្មានខ្លាចញញើតសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានបង្រ្កាបនោះឡើយ ។

សេចក្តីរាយការណ៍បានអោយដឹងថា តាវីបាន ប្រមូលទិញឈើ នៅចំណុចផ្លូវរបស់ក្រុមហ៊ុន (ធីធី វ៉ាយ) ភូមិក្រញូងសែនជ័យ ដែលឈើទាំងនោះគេដឹកយកមកពី ស្រុកអូរាំង ខេត្តមណ្ឌលគីរី មកលក់ឲ្យ តាវី ហើយ តាវី នាំចេញទៅស្រុកយួនតាមច្រករបៀង (62) និងច្រក (ប៊ិនខាំង) ដែលគ្រប់គ្រងដោយលោក សីហា មេប៉ុស្តិ៍ការពារព្រំដែន ត្រពាំងក្រញូង ។

ប្រភពព័ត៌មានពី ប្រជាពលរដ្ឋដែលរស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា តាវី ដែលជាជនជាតិយួន រូបនេះ ហ៊ានធ្វើព្យុះភ្លៀងផ្គរ រន្ទះគ្រប់យ៉ាង ដោយមិនខ្លាច សមត្ថកិច្ច ខាងណាទាំងអស់ ដោយបុគ្គលឈ្មោះតាវី នេះអាងមានមន្ត្រីយោធាការពារព្រំដែនដ៍មានឥទ្ធិពលម្នាក់ ជាខ្នងបង្អែកការពារនៅពីក្រោយ បានជាហានប្រមូលទិញឈើ យ៉ាងអនាធិបតេយ្យនៅភូមិ/ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះដឹកចេញទៅយួនតាមច្រករបៀង(62)និងច្រក(ប៊ិនខាំង)ដោយរលូនគ្មានអាជ្ងាធរឬសមត្ថកិច្ចមូលដ្ឋានបង្រ្កាបឡើយ ហាក់ស្ងៀមស្ងាត់ល្អណាស់៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

spot_img
×