Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆ.ក់យ៉ាងសកម្មចំនួន២នាក់ ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់វា.យ ប្រគល់ឲ្យសមត្ថកិច្ច

spot_img

ភ្នំពេញ ៖ បទល្មើសលួច ឆ.ក់ កើតមានក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាល់តែថ្ងៃ មិនថាយប់ មិនថាថ្ងៃ ចោរឆ.ក់កាបូបលុយ ទូរស័ព្ទ ឆ.ក់មិនស្វាង មិនដែលនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ចោរបានលើកនេះ កើតមានករណីឆ.ក់ខ្សែកមួយករណី បានប្រជាពលរដ្ឋច្រូតស្មៅគោ ឃើញជួយដេញចាប់ ប្រគល់ជូននគរបាលខណ្ឌពោធិ៍សែនជ័យ វិញ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ចាន់ មិ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ខ្សែកដែលក្រុមចោរឆ.ក់យក ខ្សែកមាសទម្ងន់ជាង១តម្លឹង យកបានមកវិញ តែបាត់បន្តោងហើយ ។

ចំណែកជនសង្ស័យ ទាំង២នាក់ខាងលើមានឈ្មោះគង់ ផានីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ និង ឈ្មោះ ហៀង សុខហៀង ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលឌុបកូន២នាក់ មកពីសាលារៀន ដោយធ្វើដំណើរតាមរយៈម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IB-2541 ជិះជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ តាមមកឆ.ក់ផ្តាច់យកខ្សែក បានសម្រេចហើយជិះគេចខ្លួន ភ្លាមៗ បានប្រជាពលរដ្ឋ អ្នកច្រូតស្មៅគោក្បែរនោះឃើញ ស្រែកនិងដេញតាមរហូតដល់ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ តាមទាន់ចាប់បានទាំង២នាក់ យកខ្សែកបានមកវិញ ខ្សែដាច់បន្តោងជ្រុះបាត់ ។

ជនសង្ស័យទាំង២នាក់ ក្រោយពីពលរដ្ឋ និងក្រុមគ្រួសារជនរងគ្រោះដេញតាមចាប់បាន រួចប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោម នាំយកទៅធ្វើការសាកសួបន្ត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×