Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំចេះតែហ៊ាន ! ប៉ូលិសចាប់ខ្លួនមេក្លោងបាតុកម្មខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ឈ្មោះ ឈឹម ស៊ីថរ ពេលមកពីអូស្ត្រាលី

spot_img

ភ្នំពេញៈ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់ កញ្ញា ឈឹម ស៊ីថរ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលីចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោកអឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនឈ្មោះ ឈឹម ស៊ីថរ ទៅសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍ថា ពិតជាមានករីឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ប្រាកដមែន ដោយខាងការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយខាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ដោយការឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ តាមដីកាឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ។ ពីព្រោះតុលាការបានចេញដីកាមួយឲ្យគាត់ (ឈឹម ស៊ីថរ) ស្ថិតនៅក្នុងដែន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ បើសិនជាគ្មានការអនុញ្ញាតពីតុលាការ គឺគាត់មិនមានសិទ្ធិចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ ហើយករណីនេះ ដែលមានការចោទប្រកាន់កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ មួយចំនួនទាក់ទងនឹងបទញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គមជាតិ ដោយផ្តោតលើក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និងមាត្រា ៤៩៥ ”។

សូមជម្រាបថា ឈ្មោះ ឈឹម ស៊ីថរ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថាទូតអូស្ត្រាលី។ ការចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ។

គួរបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញមេដឹកនាំបាតុករធ្វើបាតុកម្មតវ៉ាខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានរចនាសម្ព័ន្ធអង្គការចាត់តាំងច្បាស់លាស់ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា និងទទួលបានថវិកាពីអង្គការក្នុងស្រុក និងក្រៅប្រទេសដើម្បីធ្វើសកម្មភាព៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×