ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមហ៊ុន ម៉ាណែត ប្រកាសស្វែងរកឯកសារចាស់ៗរបស់លោកក្នុងពេលសិក្សាថ្នាក់បឋមដល់វិទ្យាល័យ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រកាសរកឯកសារចាស់ៗដែលលោកបានរៀនពីថ្នាក់បឋមដល់វិទ្យាល័យ ដើម្បីរម្លឹកនូវអនុស្សាវរីយ៍ចាស់ៗដែលបានឆ្លងកាត់។

ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានបង្ហោះនៅលើ facebook របស់លោកនៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកានេះ ដោយភ្ជាប់ជាមួយនឹងឯកសារចាស់ៗជាច្រើនសន្លឹកដែលបញ្ជាក់ពីការសិក្សារបស់លោកនិងលិខិតសរសើរផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតថា ឯកសារទាំងនេះត្រូវបានសហការីលោករក្សាទុកនិងទើបតែផ្ញើជូន។

ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតសរសេរថា៖ «ក្រដាស់ប៉ុន្មានសន្លឹកនេះគឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើឲ្យរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ»។

ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតថា៖ «ឯកសារដែលនៅសេសសល់មួយចំនួនតូចនេះបានរក្សាទុកជាងដប់ឆ្នាំកន្លងមក ហើយលោកទើបទទួលបាន»៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម