Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្ត្រីវ័យចំណាស់ម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចខ្សែកមាស នៅក្នុងផ្សារឆ្នាំង

spot_img

កំពង់ឆ្នាំង ៖ ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានអាជីវករផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ព្រួតគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ចនគរបាល ខណៈដែលធ្វើសកម្មភាពបន្លំលួចខ្សែកមាសមួយខ្សែ មិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង ៣០នាទី ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នៅចំណុចផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យនេះឈ្មោះ ហម ឌី អាយុ៥៥ ឆ្នាំមានទីលំនៅភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

នៅមុនពេលកើតហេតុ ស្រី្តជាជនសង្ស័យនេះ បានទៅដូរលុយចំនួន ១០០ដុល្លារ ពីម្ចាស់តូបឈ្មោះ ប៊ូ ផល្លា ភេទប្រុសអាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង។ លុះពេលដូរ ហើយក៏ធ្វើជាសុំទិញមាសចំនួន ២ហ៊ុន ប៉ុន្តែខណៈដែលម្ចាស់តូបរវល់មើលកូនយំ ងាកក្រោយមួយភ្លែត ស្រាប់តែស្ត្រីខាងលើបន្លំលួចខ្សែកមាសមួយខ្សែ តែត្រូវម្ចាស់តូបដឹងទាន់ ក៏ចាប់ឃាត់ខ្លួនបានភ្លាមៗ
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×