ភ្នំពេញ៖ រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធី និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរ- ណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប។ នេះបើតាមការសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប។ សេចក្តីព្រាងច្បាប់ទាំងពីរនេះ បានដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័ត បន្ទាប់ពី គណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី៕ ដោយ៖កូឡាប
ខាងក្រោមជាសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាថ្ងៃសុក្រទី១៥ ខែមិថុនា ឆ្នាំ២០១៨៖