Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញសម្លៀកបំពាក់ និងគ្រឿងសម្លៀកបំពាក់ កើនឡើងក្នុងរយៈពេល ១០ ខែឆ្នាំនេះ

spot_img

ភ្នំពេញ៖ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជា បានកើនឡើង ១៨.៥១ ភាគរយ បើធៀបឆ្នាំមុន ដល់ ៧.៧៤៧ ពាន់លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះ។

ចំណែកឯ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងសម្លៀកបំពាក់ (ប៉ាក់) របស់កម្ពុជា រកចំណូលបាន ៥.៥១៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែឆ្នាំ២០២២នេះ កើនឡើងខ្ពស់ជាងការនាំចេញ ១៦ ភាគរយ ដែលមានតម្លៃ ៤.៧៥២ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកការនាំចេញសម្លៀកបំពាក់ និងគ្រឿងសំលៀកបំពាក់ (មិនប៉ាក់) បានកើនឡើង ២៥.១ ភាគរយដល់ ២.២៣៤ ពាន់លានដុល្លារក្នុងរយៈពេលដែលកំពុងត្រួតពិនិត្យ។ កាលពីឆ្នាំមុន នៅក្នុងប្រភេទនេះ ការនាំចេញសម្លៀកបំពាក់ មានតម្លៃ ១.៧៨៥ ពាន់លានដុល្លារ។

ចំពោះការនាំចូលក្រណាត់ប៉ាក់ ឬតម្បាញ ក្នុងអំឡុងខែមករា ដល់ខែតុលា ឆ្នាំ២០២២ មានតម្លៃ ២.៥៤៥ ពាន់លានដុល្លារ ពោលគឺ ៤.៦ ភាគរយខ្ពស់ជាងការនាំចូលដែលមានតម្លៃ ២.៤៣៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯ ការនាំចូលសរសៃអំបោះ ដែលផលិតដោយមនុស្សបានកើនឡើង ១២.៧ ភាគរយដល់ ១.០០៨ ពាន់លានដុល្លារ បើធៀបនឹង ៨៩៤.៥៣៦ លានដុល្លារ ក្នុងខែមករា ដល់ខែតុលា ឆ្នាំ២០២១។ ប៉ុន្តែការនាំចូលកប្បាសបានធ្លាក់ចុះ ១.៤ ភាគរយដល់ទៅ ៤២៤.២៤៤ លានដុល្លារក្នុងអំឡុងពេលដែលកំពុងត្រួតពិនិត្យ បើធៀបនឹង ៤៣០.២៦៥ លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

គួរបញ្ជាក់ថា ទោះបីជាយ៉ាងណា ការនាំចេញបានកត់ត្រាកំណើនអវិជ្ជមានក្នុងអំឡុងខែ តុលា ឆ្នាំ២០២២ ដែលបង្ហាញពីតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សារពិភពលោក។ ការនាំចេញសម្លៀកបំពាក់ប៉ាក់ និងគ្រឿងបន្លាស់សម្លៀកបំពាក់បានធ្លាក់ចុះ ២៤.២ ភាគរយ មកនៅត្រឹម ៤០៣.៥៥១ លានដុល្លារក្នុងខែតុលា ឆ្នាំ២០២២ ពី ៥៣២.៣០៩ លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការនាំចេញសម្លៀកបំពាក់មិនប៉ាក់បានធ្លាក់ចុះ៤,៣ភាគរយ មកនៅត្រឹម១៦៩.៤៩៨លានដុល្លារ ក្នុងរយៈពេលដែលកំពុងត្រួតពនិត្យផងដែរ៕

spot_img
×