Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារប្រទេសចិន អាចនឹងនាំចូលស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០២៣

spot_img

ភ្នំពេញ៖ សមាគមន៍ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ស្ករត្នោតកំពង់ស្ពឺ កំពុងមានតម្រូវការនៅក្នុងទីផ្សារអន្តរជាតិ។ ប្រទេសបារាំង អាឡឺម៉ង់ សហរដ្ឋអាមេរិក ជប៉ុន តៃវ៉ាន់ ថៃនិងប្រទេសវៀតណាម បានកំពុងនាំចូលស្ករត្នោតកំពង់ស្ពឺ នៅលើទីផ្សាររបស់ខ្លួន ខណៈនៅឆ្នាំ២០២៣ខាងមុខនេះ ទីផ្សារប្រទេសចិន អាចនឹងនាំចូល ស្ករ​ត្នោតកំពង់ស្ពឺផងដែរ។

នៅឆ្នាំ២០២៣ខាងមុខនេះ ទីផ្សារប្រទេសចិន អាចនឹងនាំចូលស្ករត្នោតកំពង់ស្ពឺរបស់កម្ពុជា ព្រោះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយ។ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន និងសមាគមន៍ស្ករត្នោតកំពងស្ពឺ ក៏កំពុងចរចាគ្នាជាមួយក្រុមហ៊ុននៅទីនោះ ដោយខាងសមាគមន៍សង្ឃឹម ៥០ភាគរយ ដែលអាចនឹងបាននាំចេញទៅទីផ្សារប្រទេសចិន។

បើយោងតាមសមាគមន៍ស្ករត្នោតកំពង់ស្ពឺ ក្នុងមួយថ្ងៃកសិករ ផលិតបានជាមធ្យម ១៥គីឡូក្រោម ក្នុងមួយគ្រួសារ ដែលផលិតជាប្រភេទស្ករម្សៅ និងស្ករសាច់។ ចំពោះស្ករម្សៅប្រជាកសិករលក់ចេញ ១គីឡូ​​​ ៧០០០រៀល និងស្ករសាច់លក់បាន ១គីឡូចន្លោះ ៥០០០រៀល ទៅ៥៥០០រៀល។ បច្ចុប្បន្នសមាគមន៍ បាននាំចេញស្ករត្នោតប្រភេទម្សៅច្រើនជាងគេនៅលើទីផ្សារអន្តរជាតិ រីឯស្ករសាច់វិញ ភាគច្រើនលក់នៅទីផ្សារក្នុងស្រុក និងបាននាំចេញទៅក្រៅស្រុក តិចជាងស្ករម្សៅ។ ស្ករម្សៅ ៧៦តោន និងស្ករសាច់ជាង ២តោន បាននាំចេញលើទីផ្សារប្រទេសបារាំង អាឡឺម៉ង់ សហរដ្ឋអាមេរិក ជប៉ុន តៃវ៉ាន់ ថៃនិងប្រទេសវៀតណាម ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា បើតាមសមាគមន៍ស្ករត្នោតកំពង់ស្ពឺ ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នួលខេត្តកណ្ដល ជាប់ព្រំទល់ខេត្តកំពង់ស្ពឺជាតំបន់គោលដៅដំបូងគេ ដែលបាននិងកំពុងផលិតស្ករត្នោត នាំចេញទៅលើទីផ្សារក្រៅប្រទេស៕

spot_img
×