Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្ពុជា នឹង អាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ចូលជាធរមាននៅ ខែក្រោយនេះ

spot_img

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ហៅកាត់ថា (CKFTA) នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ   ឆ្នាំ២០២២ខាងមុខនេះ ដែលនឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កើតកាលានុវត្តភាពនាំចេញ ថ្មីៗបន្ថែមទៀត ដូចជា ផលិតផលសំលៀកបំពាក់ កាបូប គ្រឿងអេឡិកត្រូនិច និងផលិតផលកសិកម្មជាដើម។

កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពជា និងស្ថានទូតកូរ៉េខាងត្បូង បានផ្សព្វផ្សាយស្តីពីការអនុវត្តកិច្ចព្រមព្រៀងនេះ សម្រាប់ការនាំចេញដែលនឹងចូលជាធរមាន នៅខែក្រោយនេះ។ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីកម្ពុជា-កូរ៉េ  នឹងទទួលបានផលប្រយោជន៍រួមគ្នា សម្រាប់ការនាំចេញ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ ស័ក្ដិ  បានមានប្រសាសន៍ថា ការយល់ដឹង និងផ្សព្វផ្សាយអំពី នីតិវិធីនៃការនាំចេញដល់វិស័យឯកជនមានសារៈសំខាន់ណាស់ ដើម្បីជំរុញការនាំចេញ និងការទាញយកអត្ថប្រយោជន៍ជាអតិបរិមា ពីការអនុវត្តកិច្ចព្រមព្រៀង CKFTA នេះ បើធៀបនឹងកិច្ចព្រមព្រៀងនានា ដែលមាន ស្រាប់ ព្រមទាំងមានសមត្ថភាព ក្នុងការបំពេញបែបបទនាំចេញ ដោយអនុលោមតាមនីតិវិធីនៃវិធានដើម កំណើតទំនិញ ជាពិសេស ជំរុញដល់កំណើនការនាំចេញ តាមរយៈការប្រើប្រាស់វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ តាមកិច្ចព្រមព្រៀង CKFTA។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កិច្ចព្រមព្រៀង CKFTAនេះ កម្ពុជា បានបើកទីផ្សារចំនួន ៨៩.០៩% នៃបន្ទាត់ពន្ធគយសរុប ខណៈ ភាគីកូរ៉េ បានបើកទីផ្សារចំនួន ៩៥.០៣% នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះ កម្ពុជា នឹងអាចនាំចេញទំនិញ ក្នុងអត្រាពន្ធគយ សូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ គឺ ចំនួន៩២.៣៧%  នៃបន្ទាត់ពន្ធគយសរុប៕​

spot_img
×