មេធាវីអេហ្ស៊ីប បានដាក់បណ្តឹងទារសំណងជំងឺចិត្ត១ពាន់លាន អឺរ៉ូពីកីឡាករ សឺជីអូ រ៉ាម៉ូស (Sergio Ramos) បន្ទាប់ពីការប៉ះទង្គិចដែលបានបញ្ចប់ការប្រកួតរបស់កីឡាករ ម៉ូហាម៉េដ សាឡា (Mohamed Salah) នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌឆេមពានលីក។
មានការបារម្ភភ្លាមថា កីឡាករម្ចាស់ពានស្បែកជើងមាសនៅក្របខណ្ឌព្រីមីញ៉េលីករូបនេះនឹងខកខានការប្រកួតវើលខាប់ ប៉ុន្តែ សាឡា បានសរសេរតាមទ្វីតធើកាលពីថ្ងៃអាទិត្យថា ខ្លួនមានទំនុកចិត្តនិងអាចលេងបានក្នុងព្រឹត្តិការណ៍វើលខាប់នៅរុស្ស៊ីបាន។
លោក វ៉ាបា បានអះអាងតាមបណ្តាញទូរទស្សន៍ ថា “រ៉ាម៉ូស មានបំណងធ្វើឲ្យ ម៉ូហាម៉េដ សាឡា រងរបួស ហើយគួរតែដាក់ទណ្ឌកម្មចំពោះសកម្មភាពនេះ។ ខ្ញុំបានដាក់ពាក្យបណ្តឹងទៅកាន់ FIFA រួចហើយ”។
លោកបន្តថា “ខ្ញុំនឹងទាមទារសំណងជំងឺចិត្ត ដែលអាចមានរហូតដល់៨៧៣លានផោន ចំពោះការបង្ករបួសស្នាមផ្នែករាងកាយនិងផ្លូវចិត្តដែល រ៉ាម៉ូស បានធ្វើមកលើ សាឡា និងប្រជាជានអេហ្ស៊ីប”។
ក្រុមគ្រូពេទ្យរបស់អេហ្ស៊ីបបានអះអាងថា សាឡា មានបញ្ហាសន្លាក់ឆ្អឹងស្មា ប៉ុន្តែកីឡាកររូបនេះអាចជាសះស្បើយទាន់ការប្រកួតវើលខាប់៕
សូយន