Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយអ្នកសារព័ត៌មានលើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងជួបជាមួយអ្នកសារព័ត៌មាន លើកទី៥ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាន ស្ដីពីការចុះឈ្មោះចូលរួមពិធីជួបជុំ រវាងសម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ បានបញ្ជាក់ថា យោងលិខិតលេខ ៨៦១ សជណ.ពប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ស្តីពី រាជរដ្ឋាភិបាលឯកភាពឲ្យក្រសួងព័ត៌មាន រៀបចំពិធីជួបជុំរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

ដោយសារតែបញ្ហាវិបត្ដិជំងឺកូវីដ-១៩ ជំនួបរវាងសម្ដេចតេជោ ហ៊ុន​ សែន ជាមួយនឹងអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ត្រូវបានលើកពេលរយៈពេល២ឆ្នាំមកហើយ ពោលកាលពីជំនួបលើកទី៤ បានរៀបចំធ្វើឡើង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ក្នុងជំនួបលើកទី៤នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំ ដើម្បីជាការជួបគ្នារវាងសម្ដេច ជាមួយអ្នកសារព័ត៌មាន។

គួរជម្រាបថា ក្នុងពេលអញ្ជើញផ្តល់កិត្តិយសពិសាអាហារសាមគ្គីនេះ សម្តេចតេជោ ហ៊ុន សែន តែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញការងារ របស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ ផ្សេងៗ ដើម្បីជាការកែលំអរឲ្យការងារព័ត៌មាននេះ បានចូលរួមចំណែកកាន់តែមានប្រសិទ្ធភាព បន្ថែមទៀតក្នុងការជួយកែលំអរ និងអភិវឌ្ឍន៍សង្គមកម្ពុជា។

វិស័យព័ត៌មានត្រូវបានគេចាត់ទុកជាវិស័យមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង ស្ថាបនាសង្គមកម្ពុជាតាមគន្លង នៃប្រជាធិបតេយ្យ ចូលរួមកែលំអរសង្គម លុបបំបាត់អំពើពុករលួយ និងភាពអសកម្មទាំងឡាយ។

ព័ត៌មានក៏បានក្លាយជាអ្នកនាំសារ និងជាស្ពានចម្លងដ៏ពិសិដ្ឋមួយរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលផងដែរ។ ក្រៅពីនោះ ព័ត៌មាន ក៏បានបានដើរតួដ៏សំខាន់ក្នុងការបង្ហាញមុខមាត់កម្ពុជា ទៅកាន់លើឆាកអន្តរជាតិ។

ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្ដីពីការចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ដោយយោងលិខិតលេខ ៨៦១ សជណ.ពប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ស្តីពី រាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ ក្រសួងព័ត៌មានសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីទាំងអស់ មានបំណងចូលរួមពិធីខាងលើ សូមចាត់តាំង តំណាង ១ រូប ដើម្បីទំនាក់ទំនងជាមួយមន្ត្រីទទួលបន្ទុកតាមផ្នែក អំពីការចុះឈ្មោះចូលរួមពិធីខាងលើ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×