ប្រធានាធិបតីអាមេរិក មានគំរោងទាក់ទងជាមួយមេដឹកនាំកូរ៉េខាងជើង នៅចុងសប្តាហ៍នេះ បន្ទាប់ពីលោកបានប្រគល់លេខទូរស័ព្ទទាក់ទងរបស់ខ្លួនទៅឲ្យលោកគីម ជុងអ៊ុន ។
លោកដូណាល់ ត្រាំ និងគីម ជុងអ៊ុន នាជំនួបកំពូលថ្ងៃទី ១២ ខែមិថុនា នៅសិង្ហបុរី ។
នៅថ្ងៃទី ១៥ ខែមិថុនា ម្សិលម៉ិញនេះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ឲ្យដឹងថា លោកនឹងទូរស័ព្ទទៅកាន់មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី ១២ ខែមិថុនា ។ លោកត្រាំពោលថា “ខ្ញុំនឹងទូរស័ព្ទទៅកាន់កូរ៉េខាងជើង” ។ លោកត្រាំបានថ្លែងបានបែបនេះក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News ពេលត្រូវបានសួរអំពីគ្រោងការណ៍របស់លោកនាទិវាឪពុកថ្ងៃទី ១៧ ខែមិថុនា ។
លោកត្រាំក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ឲ្យលោកគីម ជុងអ៊ុន នូវលេខទូរស័ព្ទទាក់ទងផ្ទាល់ជាមួយលោក ។ លោកត្រាំ ពោល “គាត់អាចទូរស័ព្ទមកខ្ញុំប្រសិនបើប្រទះការលំបាកអ្វីមួយនោះ ខ្ញុំក៏អាចទូរស័ព្ទទៅគាត់វិញដែរ ។
ស្របពេលជាមួយគ្នានោះ តាម Yonhap ប្រធានាធិបតីអាមេរិកលើកឡើងក្រោយជំនួបកំពូលច្បាស់ថា លោកទទួលបាននូវ “អ្វីៗគ្រប់យ៉ាង” ក្នុងកិច្ចព្រមព្រៀងហើយ “បានដោះស្រាយមួយផ្នែកធំ” ចំពោះបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
បន្ទាប់មកលោកក៏ស្ងើចសរសើរគីម ជុងអ៊ុនថា ជាមនុស្សម្នាក់មាន “ទេពកោសល្យ” “ស្នេហាជាតិ” ហើយ “ជាអ្នកចរចាគួរឲ្យគោរពម្នាក់” លោកត្រាំ ក៏បានប្រាប់ថាលោកបានអញ្ជើញលោកគីម មកកាន់សេតវិមាន ហើយលោកក៏នឹងទៅទស្សនកិច្ចនៅក្រុងព្យុងយ៉ាងនាវេលាសមស្របមួយ ៕សូយន