ប្រទេសចិនឲ្យដឹងថា ខ្លួននឹងតម្លើងពន្ធបន្ថែម ២៥% ចំពោះទំនិញដែលអាមេរិកនាំចូល ៦៥៩ មុខ នឹងមានតម្លៃសរុប ប្រមាណ ៥០ពាន់លានដុល្លារ ។
តាមស៊ីនហួរ នៅថ្ងៃទី ១៦ ខែមិថុនា ដែលដកស្រង់សេចក្តីប្រកាសរបស់គណៈកម្មាធិការពន្ធដារនៃក្រុមប្រឹក្សារដ្ឋចិនឲ្យដឹងថា ប្រទេសនេះនឹងតម្លើងពន្ធបន្ថែមដូចពោលខាងលើ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន ធាន សាង ។
ការតម្លើងពន្ធចំពោះទំនិញអាមេរិកដែលមានតម្លៃសរុប ៣៤ ពាន់លានដុល្លារ រួមមាន ៖ ផលិតផលកសិកម្ម រថយន្ត និងផលិតផលនេសាទ ហើយមានគំរោងនឹងដាក់ឲ្យមានសុពលភាពនៅថ្ងៃទី ៦ ខែកក្កដា ខាងមុខនេះ ។ រីឯតំណាងពន្ធចំពោះទំនិញដទៃទៀត នឹងត្រូវប្រកាសជាក្រោយ ។
ប្រទេសចិន បានមានប្រតិកម្មខ្លាំងៗដើម្បីតបស្នង នឹងការដែលលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ទើបតែអនុម័តកញ្ចប់ពន្ធថ្មី មានតម្លៃដល់ទៅ ៥០ ពាន់លានដុល្លារ លើទំនិញរបស់ចិន ដែលនាំចូលអាមេរិក ៕ សូយន