Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការងារ៖ CAMFEBA ទទួលបានការទុកចិត្តពីវិនិយោគិន និងពីសមាជិករបស់ខ្លួន និងចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ

spot_img

ភ្នំពេញ៖ មហាសន្និបាតប្រចាំឆ្នាំ២០២២ និងស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិ ២០២៣​-២០២៤ របស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) នៅភ្នំពេញ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានសំដែងការអបអរសាទរចំពោះ លោកឧកញ៉ា សុខ ពិសិដ្ឋ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានថ្មីរបស់ CAMFEBA សម្រាប់អាណត្តិ២០២៣-២០២៤ នេះ។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ការសម្រេចបាននូវលទ្ធផលនានារហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់​ពីការខិតខំប្រឹងប្រែង និងការចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវរបស់ CAMFEBA ក្នុងនាមជាតំណាងភាគីនិយោជក ក្នុងការចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ, សុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, របបសន្តិសុខសង្គម, និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងយន្តការត្រីភាគីនានា ដូចជា គណៈកម្មការប្រឹក្សាការងារ, គណៈកម្មការជាតិសុខភាព និងសុវត្ថិភាពការងារ, ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម និងគណៈកម្មការជាតិបណ្តុះបណ្តាល។

CAMFEBA បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារ ទី៨) ក្នុងភាពជាដៃគូរវាងរដ្ឋ-ឯកជន ដែលបានផ្តល់កិច្ចសហប្រតិបត្តិយ៉ាងល្អជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយបានស្វះស្វែងរកនូវដំណោះស្រាយនានាចំពោះបញ្ហាប្រឈមនានាជូនវិនិយោគិន និងបងប្អូនកម្មកនិយោជិត ប្រកបដោយផ្លែផ្កានាពេលកន្លងមក។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានស្នើឱ្យ CAMFEBA និងភាគីពាក់ព័ន្ធបន្តផ្តល់កិច្ចសហការដ៏ល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ជាពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានោះដែរ លោកឧកញ៉ា សុខ ពិសិដ្ឋ បានប្តេជ្ញាចិត្តបន្តដឹងនាំកសាង និងអនុវត្តគោលនយោបាយការងារ ព្រមទាំងលើកស្ទួយភាពជាតំណាងបំផុតរបស់ CAMFEBA ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលជាពិសេស ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូរនានាៗ ក្នុងការជម្រុញលើកកម្ពស់ និងគាំទ្រសុខមាលភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញផលិតភាពការងារ ជម្រុញនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕

spot_img
×